ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៦ ខែកក្កដា បានប្រកាសសហការ ជាមួយក្រុមហ៊ុន Grab ក្នុងការដឹកជញ្ជូនកាដូ មានភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL សរុបចំនួន ១ ម៉ឺនកំប៉ុង តាមរយៈសេវាកម្ម GrabExpress របស់ក្រុមហ៊ុន Grab ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេលពេញមួយសប្តាហ៍។
ក្រុមហ៊ុននឹងផ្ញើកាដូ ចំនួន ២៥០០កាដូ ឬស្មើទៅនឹង វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន ១ ម៉ឺនកំប៉ុង ជូនដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកក្កដា។
អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ការសហការក្នុងការផ្ញើកាដូនេះ គឺដើម្បីសម្តែងការអរគុណ ដល់ប្រជាពលរដ្ឋ ដែលតែងតែជឿទុកចិត្ត ជ្រើសផលិតផល របស់ក្រុមហ៊ុនជានិច្ច និងដើម្បីណែនាំ ភេសជ្ជៈប៉ូវកម្លាំងរសជាតិថ្មី ដែលយើងទើបតែប្រកាសលក់ នៅក្នុងទីផ្សារ នាពេលថ្មីៗនេះ ឲ្យប្រជាពលរដ្ឋបានពិសាទាំងអស់គ្នា»។
វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទាន ស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។
ដើម្បីទទួលបានកាដូនេះ ប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងភ្នំពេញ អាចចូលទៅកាន់កម្មវិធីទូរស័ព្ទ Grab រួចចូលទៅកាន់ GrabRewards ដើម្បី Redeem យកកញ្ចប់កាដូដែលមាន វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន ៤ កំប៉ុង ដោយគ្រាន់តែប្រើប្រាស់ ពិន្ទុសន្សំ ដែលខ្លួនមាន ក្នុងកម្មវិធី Grab ចំនួន ៥ ពិន្ទុតែប៉ុណ្ណោះ។
បន្ទាប់ពី Redeem រួច ប្រជាពលរដ្ឋ នឹងឃើញផ្ទាំងព័ត៌មាន សម្រាប់បំពេញ ព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ ដើម្បីផ្តល់ភាពងាយ ស្រួលសម្រាប់សេវា GrabExpress ដឹកជញ្ជូនកាដូនោះ ទៅដល់ផ្ទះនៅថ្ងៃបន្ទាប់ ដោយមិនមាន ការបង់ប្រាក់អ្វីទាំងអស់។
ដូច្នេះ ប្រជាពលរដ្ឋ ប្រញាប់រួសរាន់ចូលទៅ Redeem ទទួលយកកាដូនេះទាំងអស់គ្នា តាមរយៈ link នេះ https://grb.to/GrabRewardsKH៕