នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ៥០០ កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ បន្ថែមទៀត រួមមានមណ្ឌលសុខភាពសាមគ្គី មណ្ឌលសុខភាពទួលគោក មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យបង្អែក ឃ្មួញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ-១៩។

នេះគឺជាផ្នែកមួយ នៃគម្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០ កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព សរុបចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស ផ្តល់តម្លៃខ្ពស់ទៅលើទឹកចិត្ត ដ៏មោះមុតរបស់ក្រុមគ្រូពេទ្យ ក្នុងការបំពេញបេសកកម្ម ដ៏លំបាកនេះ ដូច្នេះហើយការឧបត្ថម្ភនាពេលនេះ ជាការលើកទឹកចិត្តមួយ ដល់ក្រុមគ្រូពេទ្យបន្តតស៊ូ ទៅមុខទៀត ដើម្បីជំនះនឹងស្ថានភាពពេលនេះ»។
គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេស ដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគ ជាហូរហែបន្ថែមទៀត នាពេលខាងមុខ៕




