Event

មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន ២ បន្ថែមទៀត​ ទទួលបានទឹកបរិសុទ្ធ កម្ពុជាពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា»

នៅថ្ងៃទី២៣ ខែកក្កដា មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២ រួមមានមណ្ឌលសុខភាព ព្រែកឯង និងមណ្ឌលសុខភាព ចាក់អង្រែ បានទទួលការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន ៣០០ កេស ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។

នេះ គឺជាផ្នែកមួយនៃផែនការ ​បរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ​ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងការរាលដាល នៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២០ ខែ កក្កដា ។

គិតមកដល់ថ្ងៃនេះ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៦ បានទទួលទឹកបរិសុទ្ធ កម្ពុជា រួចរាល់ហើយ។ ក្រុមហ៊ុននឹងបន្តបរិច្ចាគ ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ បន្ថែមទៀត រួមមាន មន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកអង្គស្នួល មណ្ឌលសុខភាព ពញាពន់ មណ្ឌលសុខភាព ជ្រោយចង្វារ និងមជ្ឈមណ្ឌលព្យាបាល កុមារបេះដូងជប៉ុន។

គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេស ដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគ ជាហូរហែបន្ថែមទៀត នាពេលខាងមុខ៕

Most Popular

To Top