Event

វល្លិតកូដកម្ពុជា​ បានដាក់ ABA PayWay សម្រាប់ជាជម្រើសបន្ថែម លើដំណើរការ​​ ទូទាត់ប្រាក់ តាមប្រព័ន្ធ​អនឡាញ

ភ្នំពេញ៖ ២៦ កក្កដា ២០២១ – វល្លិតកូដកម្ពុជា ជាច្រកមួយ សម្រាប់ដាក់លក់ ទំនិញឌីជីថល ដែលមានមតិការកម្សាន្ត និងហាងលក់ទំនិញ តាមអ៊ីនធើណិត ដ៏ពេញនិយមបំផុត នៅទូរទាំងពិភពលោក បានពង្រីកជម្រើស ទូរទាត់ប្រាក់ របស់ខ្លួនបន្ថែមទៀត សម្រាប់អតិថិជន របស់វល្លិតកូដ (Wallet Codes) នៅកម្ពុជា តាមរយៈការសហការ ជាមួយ PayWay របស់ ABA ។

PayWay គឺជាប្រព័ន្ធទូទាត់ប្រាក់អនឡាញ ដ៏ទំនើបមួយពីធនាគារ ABA ដែលអនុញ្ញាត​ ឱ្យអាជីវកម្មទាំងឡាយ ទទួលយកការទូទាត់ តាមអនឡាញមានភាពរហ័ស និងមិនមានការរំខាន។ ការដាក់បញ្ចូល ការទូទាត់ប្រាក់ថ្មីនេះ នឹងផ្តល់ឱកាស សម្រាប់អតិថិជន វល្លិតកូដ (Wallet Codes) ទាំងអស់អាចទិញ ប័ណ្ណទូទាត់ហ្គេមកំសាន្ត និងកូប៉ុងកាតឌីជីថល យ៉ាងងាយស្រួល តាមតំរូវការរបស់ពួកគេ ពីគេហទំព័រ វល្លិតកូដ ។ ក្រៅអំពីកិច្ចព្រមព្រៀង ភាពជាដៃគូនេះ PayWay ក៏នឹងអនុញ្ញាតឱ្យមាន ប្រតិបត្តិការតាមរយៈ ABA PAY កាតឥណទាន (Credit Card) និង កាតឥណពន្ធ (Debit Card) ដែលរួមមាន វីសាកាត (Visa Card) ម៉ាស្ទ័រកាត (Mastercard) និង កាតយូនៀនផេ (UnionPay) ផងដែរ ។

លោក តូ សុខណាង ជាអ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន Forest Interactive Cambodia បានមានប្រសាសន៍ថា “គោលដៅរបស់យើងនៅ Wallet Codes គឺតែងតែផ្តល់នូវបទពិសោធន៍ ដែលល្អដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ងាយស្រួល សម្រាប់ដំណើរការទិញអនឡាញ ។ សូមអរគុណផងដែរ ចំពោះការដាក់បញ្ចូលថ្មីនេះ ដែលអនុញាត្តិអោយអតិថិជន របស់វល្លិតកូដ ទាំងអស់ អាចទូទាត់ប្រាក់ តាមច្រកណាមួយក៏បាន តាមជម្រើសរបស់ពួកគេ និង រីករាយក្នុងការទូរទាត់ ដែលមានភាពរហ័សទាន់ចិត្ត” ។

លោក Zokhir Rasulov នាយកផ្នែកឌីជីថល នៅធនាគារ ABA បានកត់សម្គាល់ថា : “ក្នុងនាមជាធនាគារ ពាណិជ្ជឈានមុខគេ លើផ្នែកហិរញ្ញវត្ថុឌីជីថល នៅក្នុងប្រទេសកម្ពុជា យើងពិតជាមាន សេចក្ដីរីករាយក្នុងការ អនុញាត្តិឱ្យមានការទទួល ទូទាត់ប្រាក់ជាមួយ ABA PAY កាតឥណទាន និង កាតឥណពន្ធ នៅលើវល្លិតកូដ កម្ពុជា។ យើងជឿជាក់ថា គំនិតផ្តួចផ្តើមទាំងនេះ នឹងនាំមកនូវគុណតម្លៃ ដ៏ធំធេងដល់ ប្រជាជនកម្ពុជា តាមរយៈការបើកឱកាស កាន់តែច្រើនសម្រាប់ ការបរិយាបន្នហិរញ្ញវត្ថុឌីជីថល នៅទូទាំងប្រទេសសំដៅ ធ្វើឱ្យជីវិតហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួល ជាពិសេសក្នុងពេលដែល មានជំងឺរាតត្បាតនេះ ” ។

វល្លិតកូដ ជាវេទិកាមួយបង្កើតឡើងដោយ ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) បានពង្រីកការផ្តល់ សេវាកម្មឌីជីថលរបស់ខ្លួន នៅប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីជំរុញការដាក់បញ្ចូល ហិរញ្ញវត្ថុឌីជីថល ជាពិសេសក្នុងចំណោម អ្នកលេងហ្គេមកម្សាន្ត និង អ្នកចូលចិត្តការទិញ ទំនិញឌីជីថលអនឡាញ នៅក្នុងប្រទេស។ ជាមួយនឹងការកើនឡើង នៃរយៈពេលលេងហ្គេមនិង ការប្រើប្រាស់ មាតិកាអ៊ីនធើណិត ដោយសារវិធានការរឹតត្បិត ក្នុងពេលមានជំងឺរាតត្បាត វល្លិតកូដបានផ្តល់ភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដែលចង់ទទួលបាន សេវាកម្មល្អៗ ប៉ុន្តែមិនមានកាតឥណទាន សម្រាប់បញ្ជាទិញ និង ទូទាត់ប្រាក់។

លោក សុខណាង ពន្យល់ថា “ យើងយល់ពីបញ្ហាប្រឈម របស់អតិថិជនមួយចំនួន ដែលគាត់មិនទទួលបានការ ផ្តល់ជូននេះ ជាពិសេសក្នុងការទិញទំនិញ តាមអ៊ីនធើណិត ពីគេហទំព័រដែលមានជម្រើសតិចតួច សំរាប់ការទូទាត់ប្រាក់ ។ “ មកដល់ពេលនេះ វល្លិតកូដកម្ពុជា មានដៃគូទូទាត់ប្រាក់សរុប ចំនួន ៧ ជាស្រេច ហើយជាចុងក្រោយនេះ គឺ ABA PAY, Visa, Mastercard និង UnionPay ” ។

ជាការកត់សំគាល់ផងដែរកន្លងមក ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុ ឯកជនឈានមុខគេ នៅកម្ពុជា បានភ្ជាប់រួចមកហើយ ជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ជាដៃគូរបស់ខ្លួន សម្រាប់មាតិកាឌីជីថល លើកម្មវិធីធនាគារចល័ត ឈ្នះពានរង្វាន់ គឺ ABA Mobile app។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យអតិថិជនរបស់ ABA Mobile ទាំងអស់អាចបង់ប្រាក់យ៉ាងរលូន លើការទិញប័ណ្ណឌីជីថល ដ៏ពេញនិយមនៅលើ​ ពិភពលោករួមទាំង សេវាកម្មល្បីៗ ជាច្រើនដូចជា Amazon, Google Play Store, iTunes Store, Netflix, Spotify, Steam Wallet, Xbox, Nintendo, PlayStation , Mobile Legend diamond, PUBG UC Mobile, Garena Shell, Rule of Survival, Roblox, Minecraft និងសេវាកម្មល្បីៗ ជាច្រើនទៀត ។

សម្រាប់ព័ត៌មានបន្ថែមសូមមើល kh.wallet-codes.com

Most Popular

To Top