Event

ឯកសារ​ភាពយន្ត​ ពី​ដំណើរ​ជីវិត ​របស់​ Lewandowski នឹង​ចាក់​ផ្សាយ​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​ព្រមព្រៀង​ចុះ​កុងត្រា​ក្នុង​ផលិត​ឯកសារ ​ភាពយន្ត​ពី​ដំណើរ​ជីវិត​ទាំង​ស្រុង ​របស់​ខ្លួន​ជា​មួយ​ក្រុមហ៊ុន​ Amazon Prime Video ដែល​នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០២២ខាង​មុខ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bundesliga ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​យោង​តាម​ការ​អះអាង​ផ្ទាល់​របស់​ Lewandoswki បាន​ឲ្យ​ដឹងថា ភាពយន្ត​ខាង​លើ​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ជីវិត​របស់​គេទាំង​ស្រុង​តែម្ដង​ ដែល​រួម​មាន​ពី​ដំណើរ​ឡើង​ចុះ​របស់​ជីវិត​គេ​ផ្ទាល់​ ភាព​ខ្លាំង​ ភាព​ខ្សោយ​ និង​ដំណើរ​នៃ​ភាព​ជោគជ័យ​របស់​គេ​នៅ​ក្នុង​អាជីព​បាល់ទាត់​តាំង​ពី​ពេល​ចាប់​ផ្ដើម​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ជា​ពិសេស​គោល​បំណង​នៃ​ការ​ផលិត​វីដេអូ​នេះ​ឡើង​គឺ​ខ្សែ​ប្រយុទ្ធ​ Bayern Munich រូប​នេះ​ចង់​បំផុស​គំនិត​ដល់​ក្មេង​ៗ​ណា​ ដែល​មាន​ក្ដី​ស្រមៃ​ធំ​តែ​មិន​ជឿ​ថា​ខ្លួន​អាច​ធ្វើ​បាន​ ឲ្យ​ជឿជាក់​លើ​ខ្លួន​ និង​ខំ​បន្ត​ទៅ​មុខ​ទៀត​។

Lawandoski បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៤មក ដោយ​បាន​ចូល​រួម​លេង​ជា​មួយ​ក្លឹប​ធំៗ​ចំនួន​២ដូច​ជា​ក្លឹប​ Dortmund និង​ Bayern នេះ​ខណៈ​រដូវកាល​ឆ្នាំ​២០២០/២១​កន្លង​ទៅ​ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ Bayern បាន​ ៤០​ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ៤៨​គ្រាប់​ និង​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ទាក់ទង​ចង់​បាន​៕

ប្រភព៖ http://sabay

Most Popular

To Top