Event

ស្ពតពាណិជ្ជកម្ម​ ទឹកក្រូចអាយស៍ IZE ចេញហើយ បង្ហាញសកម្មភាព យុវវ័យសម័យថ្មី ឡូយ កាលីប អស់ស្ទះ

កាន់តែប្លែកភ្នែក និងអស្ចារ្យទៀតហើយ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផលិតស្ពតពាណិជ្ជកម្មថ្មីមួយ ដោយបង្ហាញនូវសកម្មភាព រាំរែកយ៉ាងសប្បាយ និងស្ទាយយ៉ាង ឡូយ កាលីប អស់ស្ទះរបស់យុវវ័យសម័យថ្មី ជាមួយនឹងវត្តមានកំប៉ុងថ្មី របស់ទឹកក្រូចអាយស៍ IZE។

ក្នុងនោះ យើងឃើញក្រុមចម្រៀង SmallWorld SmallBand (SWSB) ក្រុមតូច និងយុវវ័យស្អាតៗ បាននាំគ្នាកាន់កំប៉ុងទឹកក្រូចអាយស៍ IZE រាំរែកយ៉ាងសប្បាយជាមួយ ស្ទីលសម្លៀកបំពាក់បែបចម្រុះពណ៌ យ៉ាងស្រស់ឆើតឆាយ មើលទៅពិតជាស័ក្ដិសមឥតខ្ចោះ ទៅនឹងស្ទាយរបស់យុវវ័យសម័យថ្មី។

កាន់តែឡូយនោះ ស្ពតពាណិជ្ជកម្មនេះ បាននាំយកអារម្មណ៍មួយប្លែក និងសប្បាយរីករាយជាខ្លំាង ជូនដល់អ្នកទស្សនា ដោយបង្ហាញក្បាច់រាំ យ៉ាងពិសេសស៊ីទៅនឹងចង្វាក់ភ្លេង អមជាមួយនឹងទិដ្ឋភាព សប្បាយៗដូចជា ការជិះស្គីដ៏ឡូយ និងការញុំាអាហារ ជាមួយទឹកក្រូចអាយស៍ IZE យ៉ាងរីករាយនៅកង់ទីនជាដើម។

បន្ថែមពីនេះ ស្ពតពាណិជ្ជកម្មនេះ ក៏បង្ហាញមុខមាត់ថ្មី របស់កំប៉ុងទឹកក្រូចអាយស៍ IZE ដែលមានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ជាមួយនឹងការបន្ថែមសញ្ញា ត្រីកោណត្រួតស៊ីគ្នា ដ៏ពេញនិយមផងដែរ។ នេះ គឺជាចំណុចថ្មីមួយទៀត សម្រាប់កត់សម្គាល់ម៉ាក និងនិមិត្តសញ្ញាផលិតផល ថែមទាំងធ្វើឲ្យរូបរាងទាំងមូល របស់កំប៉ុងទឹកក្រូចអាយស៍ IZE មើលទៅពិតជា «ឡូយ កាលីប» ខ្លាំងមែនទែន។

ចង់ដឹងថា ស្ពតពាណិជ្ជកម្មនេះ «ឡូយ កាលីប» យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ។

ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាពស្រស់ស្រាយ សប្បាយ ឡូយ កាលីប៕

Most Popular

To Top