ឆ្លើយតបនឹងតម្រូវការកើនឡើង ស្របនឹងបេសកកម្មចូលរួម កាត់បន្ថយហានិភ័យ ក្នុងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់រហ័សទាន់ចិត្ត ឈានមុខគេ នៅកម្ពុជាមួយនេះ បានបន្តព្រីកប្រតិបត្តិការរបស់ខ្លួន តាមបណ្តាខេត្តជាច្រើជាហូរហែរ ដែលឥឡូវនេះ ដល់ខេត្តជាប់ព្រំដែនថៃ ដ៏មានសក្តានុពលមួយទៀតហើយ។

អ្វីដែលយើងសង្កេតឃើញ ស្របពេលជាមួយការពង្រឹងប្រតិបត្តិការ ជាច្រើននោះគឺ foodpanda តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាជនក្នុងតំបន់ផ្ទាល់តែម្តង ពោលក្រៅពីនាំយកនូវភាពងាយស្រួល ជូនដល់អ្នកប្រើប្រាស់ក្នុងខេត្តនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៏ ដោយបានពាំនាំនូវសំភារៈបង្ការ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រួមមានទឹកអាល់កុល ម៉ាស់ ទឹកសម្លាប់មេរោគ សម្រាប់លាងសម្អាតដៃ នឹងរបស់របរជាច្រើនទៀត ជូនដល់សាលាក្រុងខេត្តកោះកុង នេះផ្ទាល់ ក្នុងគោលបំណងជួយសម្រួល ដល់ទុក្ខធុរៈដល់សហគមន៏។

វត្តមានរបស់ foodpanda ក្នុងខេត្តកោះកុង បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកស្ទួយអាជីវម្មម្ហូបអាហារ ព្រមទាំងបង្កើតការងារដល់យុវជន និងប្រជាពលរដ្ឋ ក្នុងតំបន់មួយកំរិតផងដែរ។ គួរបញ្ជាក់ផងដែរថា តាមរយៈសេកម្ម foodpanda អតិថិជនទាំងអស់ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដោយគ្រាន់តែនៅផ្ទះរក្សាគំលាត ក៏អាចកុម្ម៉ង់អាហារ ដែលចូលចិត្តបានយ៉ាងរហ័ស ទាន់ចិត្តផងដែរ។

មួយវិញទៀត foodpanda ក៏តែងតែមានកាដូពិសេសជូន ដល់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ ក្នុងឱកាសអបអរការប្រកាស ឲ្យប្រើប្រាស់នេះ រាល់អតិថិជនទាំងអស់ ទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់ លើកដំបូងចាប់ពី 3$ រួមនឹងការដឹកជញ្ជូន រហ័សទាន់ចិត្ត ដោយប្រើកូដ «HELLOKK»។
កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និងរបស់របរប្រើប្រាស់គ្រប់ប្រភេទ តាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់នោះទេ។

ដើម្បីទទួលបានព័ត៌មាន អំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុន គេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។ ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ទាំងអស់គ្នា៕
