Event

ក្រោយរដ្ឋាភិបាល ប្រកាសគំរោង សាងសង់ស្ពានពីកោះដាច់មកកាន់ផ្លូវជាតិ៦ ចរន្តទិញ លក់នៅតំបន់កោះដាច់ និង កោះឧកញ៉ាតី កើនឡើងផុសផុល

ភ្នំពេញ កណ្តាកៈ អ្នកជំនាញបានអះអាងថា ចរន្តទិញលក់ដីធ្លី នៅតំបន់កោះដាច់ និងកោះឧកញ៉ាតី បានកើនឡើងយ៉ាថងផុសផុល បន្ទាប់ពីរដ្ឋាភិបាលប្រកាសពីគម្រោង​ សាងសង់ស្ពានចេញពីកោះដាច់ មកកាន់ផ្លូវជាតិលេខ៦អា នាពេលខាងមុខ។

តំបន់កោះដាច់ និង កោះឧកញ៉ាតីជាទឹកដី ដែលមានអាកាសធាតុអំណោយផល មានទន្លេព័ទ្ធជុំវិញ មានដីពោរពេញដោយជីវជាតិ និងមានការត្បាញហូលផាមួងផងនោះ តំបន់ទាំងនេះ ប្រហែលមិនស្ថិតនៅឆ្ងាយទៀតទេ នៅពេលរដ្ឋាភិបាលសាងសង់ស្ពានតភ្ជាប់ និង ផ្លូវក្រវាត់ក្រុងទីបី និងទីបួន ត្រូវបានដំណើរសាងសង់ និងបញ្ចប់គម្រោងនាពេលអនាគត។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ Property Area Asia កាលពីថ្ងៃទី ២០ ខែ កញ្ញ៉ា ឆ្នាំ ២០២១កន្លងមកថា នៅ រយៈពេលចុងក្រោយ ចរន្តទិញ លក់ នៅតំបន់កោះដាច់ និងកោះឧកញ៉ាតី គឺការទិញ លក់គួរអោយកត់សំគាល់ ខណៈដែលផ្លូវក្រវាត់ក្រុងទីបី បានសាងសង់ជិតបញ្ចប់។

លោក​បន្តថា “នៅពេលមានស្ពាន និងគម្រោងផ្លូវក្រវាត់ក្រុងទីបួន ដំណើរការតំបន់នេះ នឹងមានកំណើនទិញ លក់ដីកើនឡើងទ្វេដង។ ចំពោះកម្រោងធំៗ ដែលត្រូវអភិវឌ្ឍនៅតំបន់នោះ គឺមិនទាន់មានរូបរាងនោះទេ ដោយសារហេដ្ឋារចនាសម្ពន្ធធំៗ មិនទាន់ចេញរូបរាងនៅឡើយ”។

លោកបញ្ជាក់បន្ថែមទៀតថា តម្លៃដីនៅតំបន់ទាំងពីរនេះ គឹប្រហាក់ប្រហែលគ្នា ដោយមានតម្លៃចន្លោះពិ ៣៥ ដុល្លារទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកើនឡើងថ្លៃរហូតដល់ ៣៥០ដុល្លារ ទៅតាមតំបន់ដែលមាន សក្តានុពលផងដែរ។

ជាមួយគ្នានេះ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន KW Sam Sn Realty Co.,Ltd បានមានប្រសាសន៍ថា ចំពោះកោះដាច់ គឺស្ថិតខណ្ឌជ្រោយចង្វារ និងកោះឧកញ្ញ៉ាតី គឺស្ថិតនៅខេត្តកណ្តាល ដែលគ្រោងចាត់បញ្ចូលរាជធានីភ្នំពេញ។ ចំពោះផែនការអភិវឌ្ឍអភិវឌ្ឍ គឺក្រវាត់ក្រុងទីបី រដ្ឋាភិបាលបានសាង់សង់បានពាក់កណ្តាល គឺយើងស្ពានឆ្លង់កាត់មកផ្លូវជាតិលេខ១ មកផ្លូវល្វាឯម និង មកខេត្តព្រៃវែងខ្លះៗ និងបន្តសាងសង់ស្ពាន មកដល់កោះដាច់ និងបន្តអភិវឌ្ឍរហូតដល់ កោះឧកញ៉ាតីផងដែរ។

លោកបន្តថា “យើងសង្កេតឃើញថា តំរូវការរបស់ប្រជាជនខ្មែរ ចំពោះដីធ្លីជាប់ទន្ល និង សមុទ្រគឺតែងតែមានតំរូវការខ្ពស់។ រាល់ដីធ្លីទាំងអស់ជាប់ទន្លេ នៅជាយក្រុងភ្នំពេញជាពិសេស កោះដាច់ កោះឧកញ៉ាតី ចរន្តទិញលក់ គឺនៅតែមានខ្លះដដែល”។

លោកព្យាករណ៍ថា កោះដាច់ និង កោះឧកញ៉ាតី នឹងក្លាយទៅទីក្រុង ដែលមានអភិវឌ្ឍ ដោយប្រជាជនចូលចិត្តរស់នៅក្បែរទឹក។ ហើយនៅពេលដែលមានស្ពាន និង ផ្លូវក្រវាត់ក្រុងទីបីសាងសង់រួច តំបន់នេះ នឹងក្លាយទៅជាតំបន់សម្រាប់ លំនៅដ្ឋាន និងបែប រីស៊តដ៏ល្អផងដែរ។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ ឲ្យបានមួយជុំ ដែលការពង្រីកនេះតម្រូវឲ្យមាន ការសាងសង់ស្ពានពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ និងស្ពានតភ្ជាប់ពីកោះដាច់ មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ឲ្យដឹង ពីគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗនេះ នឹងចាប់ផ្តើមសាងសង់នាពេលណា និងគ្រោងចំណាយទឹកប្រាក់ប៉ុ​ន្មាន លានដុល្លារ​នៅឡើយទេ ៕

ប្រភព៖ Propertyarea

Most Popular

To Top