ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតកម្មវិធីប្រូម៉ូសិនពិសេស រាល់ការទិញទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នៅតាមស្តង់ចំនួន ៥៣ នៅតាមបុរី និងផ្សារទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។


ការផ្តល់ប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងចង់ទិញភេសជ្ជៈទុកសម្រាប់សែនថ្ងៃភ្ជុំធំ ជូនចាស់ៗ ឬទុកសម្រាប់ពិសានៅតាមផ្ទះ ជាមួយក្រុមគ្រួសារក្នុងឱកាសដ៏រីករាយនេះ។
ផលិតផលដែលមានលក់ទៅតាមស្តង់នីមួយៗរួមមាន ទឹកក្រូចអាយស៍ IZE កូឡា ទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ ទឹកក្រូចអាយស៍ IZE រសជាតិផ្លែឈើចម្រុះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ភេសជ្ជៈប៉ូវកម្លាំងវើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធ កម្ពុជា។

អតិថិជននឹងទទួលបានការថែមជូនពិសេស មានដូចជាធុងទឹកកកខ្នាតតូច កែវប្រែពណ៌ កាបូបស្ពាយចំហៀង និងអាវយឺតដ៏ស្រស់ស្អាតជាច្រើនរាល់ការទិញ ក្នុងបរិមាណកំណត់ដូចក្នុងរូបខាងក្រោមនេះ។
ទីតាំងប្រូម៉ូសិនទាំងនោះរួមមាន ផ្សារអូរឬស្សី Caltex ស្ទឹងមានជ័យ បុរី ញ៉ូវើល ចំការដូង ផ្សារឈូកមាស ផ្សារបឹងបៃតង ផ្សារច្បារអំពៅ បុរី ប៉េង ហួត (បឹងស្នោ) ផ្សារបែកចាន Tela ជ្រោយចង្វារ និងទីតាំងជាច្រើនទៀតទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា កុំភ្លេចអនុវន្តវិធានការ ៣ កុំ ៣ ការពារឲ្យបានគ្រប់ៗគ្នា៕


