សែលកាត នាំមកជូននូវគម្រោងថ្មី PlayGame Unlimited ទទួលបានទិន្នន័យ ឥតកំណត់ សម្រាប់ការលេងហ្គេម ដែលជួយឲ្យបណ្តា អ្នកចូលចិត្តលេងហ្គេម នៅកម្ពុជា អាចមានឱកាសចូលរួម ការប្រកួតយកឈ្នះបានកាន់តែច្រើន។
អ្នកចូលចិត្តលេងហ្គេម ឥឡូវនេះអាចលេងហ្គេម បានកាន់តែសប្បាយរីករាយ ជាមួយការផ្តល់ជូនថ្មីពី សែលកាត ដែលជាគម្រោងថ្មីចុងក្រោយគេបង្អស់ ព្រមជាមួយអត្ថប្រយោជន៍ពិសេសៗ ជាច្រើនផងដែរ។
គម្រោង PlayGame Unlimited ថ្មីផ្តល់ជូនអតិថិជន នូវទិន្នន័យឥតកំណត់ ដោយចំណាយត្រឹមតែ $1 ក្នុងមួយសប្តាហ៍។ បណ្តាអ្នកចូលចិត្តលេងហ្គេម អាចទទួលបានភាពសប្បាយរីករាយ ក្នុងការលេងហ្គេមឥតកំណត់ដូចជា PUBG Mobile, MLBB, RoS និង FREE FIRE។
លើសពីនេះទៅទៀត អ្នកចូលចិត្តលេងហ្គេមអាចកើនពិន្ទុ នៅក្នុងតារាងពិន្ទុបន្ថែមទៀត ពីគម្រោង PlayGame Unlimited ដែលផ្តល់នូវទិន្នន័យបន្ថែម សម្រាប់ការប្រើប្រាស់អ៊ីធើណិត និងអាចបញ្ចូលលុយទិញ PlayCoins ដើម្បីទិញរូបិយប័ណ្ណ សម្រាប់លេងហ្គេម ហើយក៏អាចទិញ របស់ផ្សេងទៀតនៅក្នុង PlayGame Store ។
សែលកាត ធ្វើការផ្តល់នូវ វេទិការដែលជូយឲ្យបណ្តាអ្នកលេងហ្គេម នៅកម្ពុជា កាន់តែមានការរីកចម្រើន ហើយសែលកាត ក៏កំពុងរៀបចំណែនាំមុខងារបន្ថែមទៀត ដែលជាជំនួយដល់Gamer សម្រាប់ការលេងហ្គេមដល់ពួកគេផងដែរ។ ដែលនេះក៏រួមបញ្ចូលទាំងការផ្តល់ជូន នូវការលេងហ្គេមដោយឥតគិតថ្លៃ និងការប្រកួតកម្រិតពិសេស សម្រាប់អ្នកលេងហ្គេម របស់សែលកាតផងដែរ។
គម្រោងនេះជាការផ្តល់ជូនថ្មីចុងក្រោយបំផុត ពី សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវ វេទិកាសម្រាប់កីឡាករអេឡិចត្រូនិច ដែលកំពុងរីកចម្រើននៅក្នុងប្រទេស អាចបញ្ចេញសមត្ថភាព ក៏ដូចជាការរីកលូតលាស់បន្ថែមទៀត នៅក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិក ក្នុងស្រុកផងដែរ។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា នេះជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់ របស់ក្រុមហ៊ុន ក្នុងនាមជាអ្នកផ្តល់ជូនសេវាសំរាប់ អ្នកលេងហ្គេមទូរស័ព្ទឈានមុខគេ របស់កម្ពុជា ក្នុងការកសាងកីឡាអេឡិចត្រូនិច និងប្រព័ន្ធអេកូឡូស៊ី នៃកីឡាអេឡិចត្រូនិចដ៏រឹងមាំ។
សែលកាត ដែលយល់យ៉ាងច្បាស់ ពីតំរូវការនៃអតិថិជនរបស់ខ្លួន ដូច្នេះយើងទទួលស្តាប់និងព្យាយាម បំពេញនូវរាល់តម្រូវការអតិថិជន។ ដោយសារកីឡាអេឡិកត្រូនិក មានការកើនឡើងនៅទូទាំងពិភពលោក យើងចង់ផ្តល់ជូនឱកាស ដល់ប្រជាជនកម្ពុជាក្នុងការបញ្ចេញសមត្ថភាព នៅលើឆាកអន្តរជាតិ។
លោក Simon មានប្រសាសន៍បន្ថែមថា “តាមរយៈការពង្រឹងភាពជាដៃគូ និងការសហការគ្នាដ៏មោះមុតនេះ ក្នុងការរៀបចំការប្រកួតថ្នាក់ជាតិ និងការបង្កើតសហគមន៍ដ៏រឹងមាំមួយ ដែលនេះជាភាពជោគជ័យ ដែលយើងសម្រេចបាន ហើយនេះគ្រាន់តែជាការចាប់ផ្តើម នៃកីឡាអេឡិចត្រូនិកដ៏មានសក្តានុពល របស់ប្រទេសកម្ពុជា”។
លោកក៏បានបន្ថែមទៀតផងដែរថា សែលកាត បានបង្កើតសហគមន៍កីឡាអេឡិត្រូនិច ដ៏រឹងមាំមួយនៅទូទាំងប្រទេស ដោយជោគជ័យ តាមរយៈការងាររួមគ្នាជាច្រើន។ ទាំងនេះរួមបញ្ចូលការធ្វើការងារ ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិច នៅកម្ពុជា ដើម្បីបង្កើតការប្រកួតជាបន្តបន្ទាប់ ក៏ដូចជាការសហការជាមួយ ក្រុមហ៊ុនបង្កើតហ្គេម Moonton ក្រុមហ៊ុនNetEase ក្រុមហ៊ុនTencent ប្រចាំការនៅប្រទេសថៃ និងអ្នកមានទេពកោសល្យ ផ្នែកកីឡាអេឡិចត្រូនិចឈានមុខគេ។
សែលកាតក៏បានធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកលេងកីឡាអេឡិចត្រូនិច ក្នុងការប្រកួតប្រជែងដោយផ្តល់លទ្ធភាព ប្រើប្រាស់រូបិយប័ណ្ណឌីជីថលក្នុងទម្រង់ PlayCoins ដែលអាចចំណាយក្នុង PlayGame Unlimited Store។
លោក Simon បានមានប្រសាសន៍ថា “សែលកាតបានអនុញ្ញាត ឱ្យប្រជាជនកម្ពុជាស្វែងរកចំណង់ចំណូលចិត្ត សម្រាប់កីឡាអេឡិចត្រូនិច និងបង្កើតសហគមន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយយើងនឹងបន្តផ្តល់ជូន ទាំងអ្នកលេងកីឡាអេឡិចត្រូនិចទាំងឡាយ ដែលទើបចាប់ផ្តើមលេង និងអ្នកកម្រិតខ្ពស់ នូវអ្វីដែលល្អបំផុត ដែលឧស្សាហកម្មនេះផ្តល់ជូន”។
សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាត់គេហទំព័រ Playgame https://play.com.kh/