Event

សែលកាតផ្ដល់រង្វាន់ $220,000 ដល់អ្នកឈ្នះក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររាល់ថ្ងៃ

សែលកាតបន្តនូវបេសកម្ម ធ្វើឱ្យសុបន្តិក្លាយជាការពិតតាមរយៈ កម្មវិធីដែលឈរជើង​យ៉ាងយូរគឺ ឈ្នះ១ម៉ឺនដុល្លាររាល់ថ្ងៃ។ ក្នុងខែមិថុនានិងកក្កដា រង្វាន់ទឹកប្រាក់សរុបចំនួន $220,000 ត្រូវបានផ្ដល់ជូន​ ទៅដល់​អ្នកឈ្នះទាំង៥រូប ដែលមកពីរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។

រង្វាន់ទឹកប្រាក់យ៉ាងធំ ដែលមានចំនួនរហូតដល់ $80,000 ត្រូវបានប្រគល់ដល់ អ្នកនាង ឡាង កញ្ញារ៉ា ដែលជាមន្រ្តីរាជការម្នាក់រស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់​នៅថ្ងៃ​ទី​11 ខែ កក្កដា ឆ្នាំ 2022 ។ អ្នកនាងមានប្រសាសន៍ថា ខ្ញុំមិននឹកស្មានដល់ទាល់តែសោះថាអាចមានរឿងល្អ បែបនេះកើតឡើងចំពោះខ្ញុំ តទៅវានឹងសម្រួល ដល់ការចំណាយខ្ញុំយ៉ាងច្រើន។ ខ្ញុំអរគុណច្រើនណាស់ សែលកាត។

លោក ប៊ូ ម៉េងប៉ុង ជាអ្នកឈ្នះរង្វាន់ធំមួយរូបទៀត គឹជានិស្សិតពេទ្យមួយរូប ដែលមកពីខេត្តក្រចេះ បានឈ្នះរង្វាន់ទឹកប្រាក់ចំនួន $50,000 ពីការចាប់រង្វាន់ នៅថ្ងៃចាប់រង្វាន់ទី24 ខែមិថុនា ឆ្នាំ 2022 ។ លោកបានលើកឡើងថា ការឈ្នះរង្វាន់ទឹកប្រាក់នូវចំនួនដ៏ច្រើននេះ គឺជាហេតុការណ៍ដែលអស្ចារ្យបំផុត ដែលបានកើតឡើងក្នុងជីវិតលោក។

លោក យស បានចំរុង ជាអ្នកបម្រើការងារឯកជនមួយរូប ដែលរស់នៅក្នុងរាជធានីភ្នំពេញ បានឈ្នះ​រង្វាន់​ទឹកប្រាក់ចំនួន $40,000 នៅថ្ងៃទី3 ខែកក្កដា​ ឆ្នាំ 2022 ។ 

លោក សេង ខន ជាអ្នកលក់ដូរ ដែលរស់នៅរាជធានីភ្នំពេញ បានឈ្នះរង្វាន់ទឹកប្រាក់ចំនួន $40,000 នៅថ្ងៃទី20 ខែមិថុនា ឆ្នាំ 2022 ។

និងព្រះតេជគុណ វ៉ាន់ វេង ដែលជាព្រះសង្ឃមួយអង្គ គង់នៅខេត្តក្រចេះ បានឈ្នះរង្វាន់ទឹកប្រាក់ចំនួន $10,000 នៅថ្ងៃទី25 ខែមិថុនា ឆ្នាំ2022 ។

អគ្គនាយកប្រតិបត្តិរបស់សែលកាត លោក Simon Perkins បានសម្ដែងការអបអរសាទរ ដល់​អ្នកឈ្នះ​រង្វាន់​ទាំង៥នាក់។ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររាល់ថ្ងៃ គឺជាវិធីសាស្ត្រក្នុងការផ្ដល់ទៅវិញ ដល់សហគមន៍ដែល​ជាអ្នកតែងបន្តការគាំទ្រ ដល់សេវាកម្មរបស់យើង។ ពួកយើងពិតជាមានក្ដីសោមនស្សណាស់ ក្នុងការផ្ដល់រង្វាន់​ទឹក​ប្រាក់​ដល់អតិថិជនរបស់យើង ដែលកំពុងត្រូវការ​​ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់ជីវភាពក្នុងផ្ទះ អាជីវកម្ម និង​ចំណាយប្រចាំថ្ងៃ។ សង្កេតឃើញពីលទ្ធផល នៃកម្មវិធីនិងប្រាក់រង្វាន់នេះបាន​ធ្វើឱ្យមានការផ្លាស់ប្ដូរ​យ៉ាងពិតប្រាកដនៅក្នុងជីវិតរស់នៅ របស់អតិថិជនយើងក៏ដូចជា ក្រុមគ្រួសារ​របស់ពួកគេ​​ វាគឺជា​កត្តា​ដែល​ជម្រុញ ឱ្យយើង​បន្តទៅមុខនិងធ្វើឱ្យកម្មវិធីនេះឈរជើងយ៉ាងមាំ រហូតមកទល់ពេលនេះ។ ជំនួសមុខ​ឱ្យសែលកាត និងក្រុមការងារដែលនៅពីក្រោយ​កម្មវិធីនេះ​ ខ្ញុំសូមអបអរ​ដល់អ្នកឈ្នះរង្វាន់ទាំងអស់ ​​ក៏ដូចជា​អរគុណពួកគេដែលរួមដំណើរ ជាមួយសែលកាតរហូតមក។

ឈ្នះ១ម៉ឺនដុល្លាររាល់ថ្ងៃ ផ្ដល់ឱ្យអតិថិជន នូវឱកាសឈ្នះរង្វាន់ចាប់ពី $10,000. $100,000 ជារៀងរាល់ថ្ងៃ។ ​ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។ 

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 ហើយបន្ទាប់មកអ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន 6 ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 6 យប់ នៅលើប៉ុស្តិ៍យូធូបរបស់សែលកាត៕

Most Popular

To Top