Event

WURKZ ICY COOL បើកយុទ្ធនាការ លក់ទូទាំងប្រទេស ទទួលការចាប់អារម្មណ៍ខ្លាំង ពីអតិថិជន

ភេសជ្ជៈប៉ូវកម្លាំង វើក រសជាតិថ្មី ឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL នៅថ្ងៃទី ១ បានបើកយុទ្ធនាការលក់ នៅទូទាំងប្រទេសសរុប ២០០ ទីតាំង ហើយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់មជ្ឍដ្ឋាន។

WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំងរសជាតិម៉ុងតុលថ្មី របស់ផលិតផល វើក WURKZ ដែលបានដាក់លក់ ក្នុងទីផ្សារកាលពីពេលថ្មីៗនេះ ហើយកំពុងទទួលបាន​ការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ។ នេះដោយសារវា​ មានរសជាតិឆ្ងាញ់ ពិសាហើយធ្វើឲ្យត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ រាងកាយស្វាហាប់ និងថែមទាំងមានរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈមួយកំប៉ុង រហូតដល់ទឹកប្រាក់ ចំនួន ៥០លានរៀល។

នេះជាយុទ្ធនាការលក់ផ្ទាល់ ដល់ដៃអតិថិជននៅតាមតំបន់ក្បែរៗផ្សារ ទីប្រជុំជន និងបុរីនានា ជាមួយនឹងការផ្តល់ជូនការបង្វិលកង ដើម្បីមានឱកាសឈ្នះរង្វាន់ស្អាតៗ ជាច្រើនដូចជា កែវទឹកប្រែពណ៌យ៉ាងឡូយ អាវយឺត មួក និងភេសជ្ជៈជាច្រើនកំប៉ុង រាល់ការទិញ WURKZ ICY COOL ចំនួន ២ កំប៉ុង។

យុទ្ធនាការនេះមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសម្រាប់រយៈពេល៥ថ្ងៃដំបូង អតិថិជនយ៉ាងច្រើនកុះករ បានទិញ WURKZ ICY COOL ព្រមទាំងសប្បាយរីករាយ និងពេញចិត្តជាខ្លាំង ជាមួយនឹងរង្វាន់ ដែលខ្លួនទទួលបាន។

ដូច្នេះ សូមអតិថិជនកុំភ្លេចទិញ WURKZ ICY COOL នៅតាមទីតាំងខាងលើ ដែលនៅជិតខ្លួនបំផុត ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ៕ វើក អាយស៊ី ឃូល WURKZ ICY COOL ឆ្ងាញ់ ត្រជាក់ ស្រស់ស្រាយ!

Most Popular

To Top