កីឡាករជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ មានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ពេលឃើញកម្ពុជា មានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈស្តង់ដារអន្តរជាតិ ល្អបំផុតមួយនៅអាស៊ី ដែលអាចផលិតផលិតផល មានគុណភាពខ្ពស់ ដូចលោកបានលើកឡើងក្នុងកម្មវិធី «A Day with the Best» ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១។
«A Day With The Best» ជាកម្មវិធីវីដេអូស៊េរីខ្លីនៃជំនួប រវាងអ្នកផលិតស្រាបៀរ ល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាបង្ហាញ ភាពអស្ចារ្យដល់អ្នកគាំទ្រ ដែលនាំមកជូនដោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតផលិតផលល្បីៗ ដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា។
ក្រោយចំណាយពេលមួយថ្ងៃ ដើរទស្សនាខ្សែសង្វាក់ផលិតកម្មរបស់ ខ្មែរ ប៊ែវើរីជីស គួច សុកុម្ភៈ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិននឹកស្មានថានៅស្រុកខ្មែរ យើងមានរោងចក្រដ៏ទំនើប ស្ដង់ដាអន្តរជាតិ ហើយអស្ចារ្យបែបនេះឡើយ!»។
កីឡាករដ៏ឆ្នើមរូបនេះ ក៏បានបន្ថែមដែរថា លោកពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង លើសង្វាក់ផលិតកម្ម ដែលប្រៀបដូចទៅនឹងប្រព័ន្ធ ក្នុងការលេងបាល់ទាត់ ពិសេសគ្រប់ផលិតផលឆ្លងកាត់ ដំណាក់កាលជាច្រើន ដែលមានការត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើប។
ស្របគ្នានេះដែរ លោក បណ្ឌិត Zvonimir Nemet នាយករោងចក្រ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបញ្ជាក់ថា៖ «ក្រុមហ៊ុនតែងយកចិត្តទុកដាក់ ទៅលើគ្រប់ដំណាក់កាលប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។ គ្រប់ដំណាក់កាលតាំងពីការច្រក ការត្រួតពិនិត្យចំណុះ រហូតដល់ការវេចខ្ចប់ ត្រូវបានឆ្លងកាត់ការពិនិត្យ យ៉ាងហ្មត់ចត់បំផុត ដោយអ្នកជំនាញច្បាស់លាស់»។
ទាំងនេះ ជាកត្តាដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ក្លាយជាក្រុមហ៊ុនភេសជ្ជៈ លំដាប់អន្តរជាតិមួយល្អបំផុត នៅអាស៊ី។
ដើម្បីជ្រាបកាន់តែច្បាស់ នៃដំណើរទស្សនកិច្ចរបស់ គួច សុកុម្ភៈ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
ដើម្បីទស្សនាវីដេអូផ្សេងទៀតនៃកម្មវិធីនេះ សូមចុច like ហ្វ៊េសប៊ុកផេក និង subscribe YouTube របស់ស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖
ហ្វ៊េសប៊ុកផេក Cambodia Beer: https://www.facebook.com/cambodiabeer
YouTube Cambodia Beer: https://www.youtube.com/c/CambodiaBeerTheNextTasteofCool