ទឹកក្រូចអាយស៍ IZE នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១ បានចេញវីដេអូខ្លីសង្ខេបសកម្មភាពទាំងមូល នៃដំណើរការកម្មវិធី ÇIZE ឡូយកាលីបRoadshowÈ ដើម្បីរំលឹកដល់យុវវ័យ កុំភ្លេចចូលរួមលេងហ្គេមសប្បាយៗជាមួយ Yeti នៅរៀងរាល់ចុងសប្តាហ៍ ព្រមទាំងមានឱកាសឈ្នះរង្វាន់ ស្អាតៗជាច្រើនទៀតផង។

ÇIZE ឡូយកាលីប RoadshowÈ ជាកម្មវិធីផ្តល់ជូនការកម្សាន្ត ដល់យុវវ័យនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅតាមទីតាំង ដែលបានកំណត់មួយចំនួន ដែលបានចាប់ផ្តើមកាលពីចុងខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ ហើយបន្តរហូតដល់ខែមករា ឆ្នាំ២០២២។ កម្មវិធីបន្ទាប់គឺនឹងធ្វើនៅថ្ងៃទី១១–១២ធ្នូ នៅទីក្រុងរណបជ្រោយចង្វា (រង្វង់មូលនាងមច្ឆា) ពីចន្លោះម៉ោង៣ថ្ងៃត្រង់ ដល់ម៉ោង៨យប់។
យុវវ័យអាចចូលរួមប្រកួតជិះស្គីនិងជិះ Roller Blade ប្រកួតជិះកង់ BMX ប្រកួតគូ Graffiti នៅលើឡានឡូយកាលីប របស់ទឹកក្រូចអាយស៍IZE ដែលត្រូវបានរចនាយ៉ាងប្លែកបែបចម្រុះពណ៌និងទាក់ទាញបំផុត និងរាំលេងកម្សាន្តជាមួយ Yeti ដ៏សែនឃ្យូតទៀតផង។ អ្នកលេងឈ្នះនឹងទទួលបានរង្វាន់ស្អាតៗពីទឹកក្រូចអាយស៍។ មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ តែអាណាព្យាបាល ក៏អាចនាំកូនៗទៅចូលរួមកម្មវិធីនេះផងដែរ។
ក្រៅពីការលេងហ្គេមខាងលើ ÇIZE ឡូយកាលីប RoadshowÈ ក៏មានម៉ូតូយ៉ាងឡូយកាលីបជិះចែកទឹកក្រូចអាយស៍ IZE ដោយឥតគិតថ្លៃព្រមទាំងការលក់ ជាមួយនឹងប្រូម៉ូសិនពិសេស គឺការបង្វិលកងយករង្វាន់ស្អាតៗជាច្រើន រាល់ការទិញទឹកក្រូចអាយស៍ IZE ចំនួន២កំប៉ុង។រង្វាន់រួមមាននាឡិកាកាបូបស្ពាយចំហៀងអាវយឺត និងមួកដ៏ស្រស់ស្អាត និងរង្វាន់អាយស៏២កំប៉ុង និងអាយស៏១កំប៉ុងជាច្រើនរង្វាន់។
ដើម្បីដឹងថាកម្មវិធីនេះ សប្បាយកម្រិតណាតោះ! មកទស្សនាវីដេអូទាំងអស់គ្នា។សម្រាប់ព័ត៌មានលម្អិតអំពីទីតាំងនិងកាលបរិច្ឆេទ សូមពិនិត្យមើលរូបភាពខាងក្រោម។
ទឹកក្រូចអាយស៍មាន៣រសជាតិអាយស៍កូឡា អាយស៍ក្រូចឆ្មារនិងអាយស៍រសជាតិផ្លែឈើចម្រុះ។អាយស៍ឡូយកាលីបអាយស៍ WHAT THE FUN!







