Event

មេចុងភៅឆ្នើមនៅកម្ពុជា​ កោតសរសើរ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុតមួយ នៅអាស៊ី

មេចុងភៅឆ្នើមនៅកម្ពុជាលោក យូ ថនដារ៉ា កោតសរសើរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុតមួយនៅអាស៊ី ក្រោយពីរូបលោកបានដើរទស្សនកិច្ច សង្វាក់ផលិតកម្ម ដើម្បីស្វែងយល់អំពីការប្រើប្រាស់ វត្ថុធាតុដើម និងគ្រឿងផ្សំដែលធ្វើឲ្យគ្រប់ផលិតផល របស់ក្រុមហ៊ុនមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។ លោកលើកឡើងបែបនេះ តាមរយៈកម្មវិធី «A Day With The Best» ចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

«A Day With The Best» ជាកម្មវិធីវីដេអូស៊េរីខ្លី នៃជំនួបរវាងអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាបង្ហាញភាពអស្ចារ្យ ដល់អ្នកគាំទ្រ នាំមកជូនដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតផលិតផលល្បីៗ ដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា។

លោក យូ ថនដារ៉ា បាននិយាយថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើបរីករាយមែនទែន ក្នុងនាមជាចុងភៅម្នាក់ ខ្ញុំមិននឹកស្មានថាគ្រប់ផលិតផលទាំងអស់ មានការសម្រិតសម្រាំងវត្ថុធាតុដើមល្អបំផុត លំដាប់ពិភពលោក គួបផ្សំនឹងបច្ចេកវិទ្យាដ៏ទំនើប ក្នុងការផលិត ហើយគ្រប់ដំណាក់កាលទាំងអស់ គឺល្អឥតខ្ចោះស័ក្តិសម ជារោងចក្រស្តង់ដាមែន។ នេះមិនខុសពីការអនុវត្ត លើជំនាញចុងភៅរបស់ខ្ញុំនោះទេ។ ខ្ញុំមានមោទកភាពមែនទែនចំពោះ ខ្មែរ ប៊ែវើរីជីស»។

ជាការពិតណាស់ គ្រឿងផ្សំ និងវត្ថុធាតុដើមគឺពិតជាមានសារៈសំខាន់បំផុត ក្នុងការធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន មានរសជាតិឆ្ងាញ់អស្ចារ្យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនកម្ពុជា។

ក្នុងនោះ លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឲ្យដឹងដែរថា៖ «គ្រប់ផលិតផលរបស់យើង ផលិតឡើងពីវត្ថុធាតុដើមល្អបំផុត នាំចូលពីអឺរ៉ុប ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយអ្នកជំនាញ ឆ្លងកាត់ការធ្វើពិសោធ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតជាច្រើន ដំណាក់កាល ដើម្បីធានាបាននូវរសជាតិ និងគុណភាពល្អបំផុត ស្របតាមស្ដង់ដាអន្តរជាតិ»។

លោកបណ្ឌិត បានឲ្យដឹងទៀតថា កត្តាទាំងនេះជាមោទកភាព ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ក្លាយជាក្រុមហ៊ុនភេសជ្ជៈមួយល្អបំផុត ក្នុងចំណោមក្រុមហ៊ុនលំដាប់អន្តរជាតិនានា នៅអាស៊ី។
ដើម្បីជ្រាបកាន់តែច្បាស់ នៃដំណើរទស្សនកិច្ចរបស់ លោក យូ ថនដារ៉ា សូមទស្សនាវីដេអូ ខាងក្រោមនេះដោយចុចតំណភ្ជាប់ខាងក្រោម៖
Facebook:https://www.facebook.com/watch/250861964963897/242956411198657
YouTube:https://www.youtube.com/playlist?list=PLvY9Et8J82ftvZop0gq47cmQovCD85nc9

Most Popular

To Top