ដើម្បីអបអររដូវកាល ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរចនាសំបកផលិតផលថ្មី ចំនួន៣ ក្នុងពេលតែមួយ ដែលក្នុងនោះរួមមាន សំបកកំប៉ុងស្រាបៀរ កម្ពុជា សំបកកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រមទាំងកំប៉ុង និងដបទឹកក្រូចអាយស៍ IZE កូឡា។

សំបកផលិតផល រដូវកាលចូលឆ្នាំខ្មែរទាំងនេះ នឹងមានដាក់លក់នៅលើទីផ្សារ ចាប់ពីពេលនេះតទៅ។
អ្នកស្រីគង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ការរចនាសំបកផលិផលថ្មីនេះ គឺបង្ហាញអំពីទិដ្ឋភាពនៃការអបអរ និងការសប្បាយរីករាយ ដែលពលរដ្ឋខ្មែរទទួលបាននារដូវចូលឆ្នាំខ្មែរ»។

អ្នកស្រីឲ្យដឹងទៀតថា សំបកផលិតផលថ្មីនេះទៀតសោតនឹងធ្វើឲ្យអតិថិជនប្លែកភ្នែក ប្លែកអារម្មណ៍ ដោយសារការរចនានីមួយៗ មានបញ្ចូលគំនូរសំខាន់ៗដូចជា ល្បែងប្រជាប្រិយខ្មែរ របាំត្រុដិ និងគំនូរផ្សេងៗទៀត រួមមានកាំជ្រួច ឈូង កន្សែង ផ្ការំដួល គោមផ្កាយ ព្រមទាំងអមជាមួយពាក្យ «សួស្តីឆ្នាំថ្មី»។
ក្នុងឱកាសនេះដែរ ទំព័រហ្វេសប៊ុកស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងទឹកក្រូចអាយស៍ IZE នឹងមានជាការលេងហ្គេម ដើម្បីមានឱកាសឈ្នះរង្វាន់ សម្ភារៈស្អាតៗជាច្រើន និងរង្វាន់ជាផលិតផល ជាច្រើនកេសផងដែរ។

ដូច្នេះសូមអតិថិជនកុំភ្លេចតាមដាន ទំព័រហ្វេសប៊ុក និងចូលរួមលេងហ្គេមទាំងអស់គ្នា។
ទំព័រហ្វេសប៊ុក ស្រាបៀរ កម្ពុជា៖ https://www.facebook.com/cambodiabeer
ទំព័រហ្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ៖ https://www.facebook.com/WurkzCambodia
ទំព័រហ្វេសប៊ុក ទឹកក្រូចអាយស៍ IZE ៖ https://www.facebook.com/izecolakhmerbeverages/
ចុចទីនេះ https://youtu.be/BXt292kP2WY ដើម្បីទស្សនាវីដេអូបង្ហាញរូបរាង សំបកកំប៉ុងថ្មីស្រាបៀរ កម្ពុជា
ចុចទីនេះ https://www.youtube.com/watch?v=kXxXyM6nt7Y ដើម្បីទស្សនាវីដេអូបង្ហាញរូបរាង សំបកកំប៉ុងថ្មីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ
ចុចទីនេះ https://youtu.be/QVFdSwstmO8 ដើម្បីទស្សនាវីដេអូបង្ហាញរូបរាង សំបកកំប៉ុងថ្មីទឹកក្រូចអាយស៍ IZE




