ភ្នំពេញ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សែលកាត ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីភាពជាដៃគូសហការថ្មីរបស់ខ្លួន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង ខេមឡៃហ្វ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេ នៅកម្ពុជានិងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផងដែរ ដើម្បីផ្តល់ជូន កញ្ចប់ពិសេស នៃសេវាធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនសែលកាតតែប៉ុណ្ណោះ។

កញ្ចប់សេវាធានារ៉ាប់រង ពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការការពារដែលអាចបត់បែន បានគ្រប់កាលៈទេសៈ មានតម្លៃសមរម្យ និងមិនមានភាពស្មុគស្មាញ ក្នុងករណីមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយបង្កើតបានជាសេវាកម្មបន្ថែមថ្មីពី សែលកាត ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ខ្លួន។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា កិច្ចសហការនេះគឺជាគំរូមួយទៀតរបស់ក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូន នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជន។ “នេះគឺជាភាពជាដៃគូដ៏អស្ចារ្យ រវាងក្រុមហ៊ុនទាំងពីរ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការចូលរួមសហការគ្នា។
ហើយក៏សូមថ្លែងអំណរគុណ ដល់ការដឹកនាំប្រកបដោយចក្ខុវិស័យ របស់អ្នកឧកញ៉ា គិត ម៉េង ដែលធ្វើឱ្យភាពជាដៃគូនេះអាចប្រព្រឹត្តទៅបានដោយរលូន។
“សែលកាត បានប្តេជ្ញាចិត្ត ក្នុងការថែរក្សាអតិថិជន ដែលនៅជាមួយយើង ហើយយើងក៏បន្តខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ និងភាពជាដៃគូ ដែលអាចជួយកែសម្រួលដល់ជីវិតរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ សូមអរគុណចំពោះការផ្តល់ជូននេះជាមួយ ខេមឡៃហ្វ ដែលអតិថិជន សែលកាត អាចជឿទុកចិត្តបានថា ប្រសិនបើរឿងនឹកស្មានមិនដល់កើតឡើង យ៉ាងហោចណាស់ មនុស្សជាទីស្រលាញ់របស់ពួកគាត់ នឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។”
លោក Simon បានបន្ថែមថា ការមានធានារ៉ាប់រងអាយុជីវិតគឺជាការការពារដ៏សំខាន់មួយ ក្នុងករណីមានព្រឹត្តការណ៍ ដ៏អាក្រក់បំផុតកើតឡើង។ កន្លងមកនេះនៅកម្ពុជា សេវាធានារ៉ាប់រងអាយុជីវិត មិនទាន់ត្រូវបានគេអោយតម្លៃនៅឡើយទេ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ក៏ចាប់ផ្តើមយល់ជ្រាប ពីសារៈសំខាន់នៃសេវាធានារ៉ាប់រងនេះ ក៏កាន់តែកើនឡើងផងដែរ។

“ពួកយើងចង់លើកទឹកចិត្ត និងធ្វើឱ្យវាមានភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង ក្នុងការភ្ជាប់សេវាកម្ម។ ការ វិនិយោគនេះគឺសម្រាប់ អនាគត និងស្ថិរភាព គ្រួសារ របស់ ពួកគាត់”។
នាយកប្រតិបត្តិក្រុមហ៊ុន ខេមឡៃហ្វ លោក Johnson Chai បានផ្តល់អនុសាសន៍ ឱ្យទាញយកអត្ថប្រយោជន៍ ពីការផ្តល់ជូនមួយនេះ។ “ខេមឡៃហ្វ មានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយ សែលកាត ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាដែលមានអតិថិជនយ៉ាងច្រើន ទូលំទូលាយរហូតជាង 4 លាននាក់។ ភាពជាដៃគូនេះនឹងដើរតួជាកាតាលីករ ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ពួកគាត់”។
“អតិថិជនអាចទទួលបាន សេវាធានារ៉ាប់រងរបស់យើង ជាមួយនឹងបុព្វលាភ ដែលមានតម្លៃសមរម្យ និងការចុះឈ្មោះដ៏ងាយស្រួលតាមរយៈលេខទូរស័ព្ទប្រព័ន្ធសែលកាត របស់ពួកគាត់ផ្ទាល់។ ខ្ញុំជឿថាកិច្ចសហការរបស់យើងនឹងដើរតួយ៉ាងសំខាន់ ក្នុងការនាំមកនូវឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដល់អតិថិជនរបស់យើង»។
កញ្ចប់សេវាធានារ៉ាប់រង ពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ មានផ្តល់ជូនសម្រាប់អតិថិជន សែលកាតទាំងអស់ ដែលមានអាយុពី 18 ដល់ 60 ឆ្នាំ ហើយចំណាយលើបុព្វលាភត្រឹមតែ 0.05 ដុល្លារក្នុងមួយថ្ងៃ ឬ 1.50 ដុល្លារក្នុងមួយខែ។ ធ្វើការចុះឈ្មោះភ្ជាប់សេវាកម្ម ដោយគ្រាន់តែតេទៅកាន់សេវាព័ត៌មាន តាមទូរស័ព្ទរបស់ ខេមឡៃហ្វ ហើយការទូទាត់ នឹងត្រូវបានកាត់ចេញពី គណនីគោលរបស់អតិថិជនផ្ទាល់តែម្តង។ លោកអ្នកអាចទទួលបាន ប្រាក់សំណងរហូតដល់ 2,500 ដុល្លារក្នុងករណីមរណភាព ឬពិការភាពអចិន្ត្រៃយ៍ ទាំងនៅក្នុងប្រទេស ឬក្រៅប្រទេស។
ដើម្បីភ្ជាប់សេវាធានារ៉ាប់រង ពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ សូមទូរស័ព្ទទៅកាន់លេខ 061 431 111 ។
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង បានប្រព្រឹត្តឡើងនៅការិយាល័យកណ្តាលរបស់ សែលកាត កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ2022 រវាងនាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins និងនាយកប្រតិបត្តិក្រុមហ៊ុន ខេមឡៃហ្វ លោក Johnson Chai៕

