ស្រាបៀរ កម្ពុជា បានបន្ថែមពាក្យឡូយប្លែកៗជាច្រើន ដែលនឹងត្រូវប្រើជំនួសពាក្យ «អរគុណ» សម្រាប់ក្រវិលកំប៉ុងគ្មានរង្វាន់ ដើម្បីញុំាងបរិយាកាសគ្រប់វិនាទី នៃការជួបជុំផឹកស៊ី ឲ្យកាន់តែប្លែកអារម្មណ៍ និងរីករាយជាងមុន មួយកម្រិតទៀត។

ពាក្យទាំងនោះរួមមាន លើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន ច្រៀងមួយសិន អ្នកស្តាំដៃផឹក អ្នកឆ្វេងដៃផឹក អ្នកទល់មុខផឹក និងពាក្យឡូយៗជាច្រើនទៀត ដែលនឹងមាននៅទីផ្សារ ចាប់ពីថ្ងៃទីនេះតទៅ។
អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ជាមួយនឹងការច្នៃប្រឌិតថ្មី ដោយការបន្ថែមពាក្យឡូយៗជាច្រើន ទៅលើក្រវិលកំប៉ុងដែលគ្មានរង្វាន់ ក្រុមហ៊ុន ជឿថាអតិថិជនអាចលេងហ្គេម ឬបង្កើនបរិយាកាសរីករាយគ្រប់ពេល គាល់កំប៉ុងស្រាបៀរ កម្ពុជា ដែលធ្វើឲ្យការជួបជុំរបស់ពួកគាត់ កាន់តែសប្បាយ»។
ឧទាហរណ៍នៃការលេងហ្គេមមួយ អាចជានៅពេលអតិថិជនម្នាក់ គាស់ក្រវិលកំប៉ុង ឃើញពាក្យថា «លើកដាច់»នោះ គាត់ត្រូវពិសាស្រាបៀរ ឲ្យអស់ពីកំប៉ុង ឬបើគាស់បានពាក្យ «ច្រៀងមួយសិន» បុគ្គលម្នាក់នោះអាចច្រៀងសិន មុននឹងចាប់ផ្តើមទទួលទានស្រាបៀរ ដែលខ្លួនបានគាស់។

ទោះអតិថិជនគាស់មិនត្រូវរង្វាន់ ក៏ពួកគាត់អាចលេងហ្គេម ទៅតាមពាក្យនីមួយៗ ដែលមាននៅលើក្រវិលកំប៉ុង ទៅតាមកេសនីមួយៗដែរ។ អ្នកស្រីបញ្ជាក់ថា ទោះបីក្រុមហ៊ុនបន្ថែមពាក្យថ្មីក្តី ក៏ប៉ុន្តែរង្វាន់ក្រោម ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា នៅតែមានយ៉ាងច្រើន សន្ធឹកសន្ធាប់ដដែល ហើយរង្វាន់ធំគឺជាទឹកប្រាក់៥០ លានរៀល។
តើលោកអ្នកនឹងទទួលបានពាក្យអ្វី នៅពេលគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា? តោះចូលរួមអ៊ុតមើលទាំងអស់គ្នា! ស្រាបៀរកម្ពុជា រសជាតិទាន់សម័យ។ ពិសាដោយការទទួលខុសត្រូវ។
