រីករាយខួប១២ឆ្នាំរបស់ Xiaomi ! នាយប់ថ្ងៃទី១១ ខែមេសានេះ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេ របស់ពិភពលោក បានប្រារព្ធកម្មវិធី Xiaomi Fan Festival ដើម្បីគំរប់ខួប១២ឆ្នាំ របស់ក្រុមហ៊ុន Xiaomi ។
ក្នុងឱកាសនេះដែរ Xiaomi បានបើកបង្ហាញវត្តមាន ស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Redmi Note 11 Pro នៅក្នុងប្រទេសកម្ពុជា ភ្ជាប់ជាមួយនឹងពាក្យស្លោក “ជម្នះគ្រប់ឧបសគ្គ” ដែលមានលក្ខណៈពិសេស និងមុខងារខ្លាំងជាមុន។ Redmi Note 11 Pro បានអភិវឌ្ឍន៏សមត្ថភាពកាមេរ៉ា ល្បឿននៃការសាកថ្ម ដែលធ្វើអោយការបំពេញប្រតិបត្តិការ របស់ស្មាតហ្វូនមួយនេះ មានភាពងាយស្រួល និងល្អប្រសើរជាងមុន។
លោក Peaker GAO អ្នកគ្រប់គ្រង ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនរបស់យើង បានចាប់ផ្តើមពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ ដល់បច្ចុប្បន្នឆ្នាំ២០២២ បានរយៈពេល១២ឆ្នាំមកហើយ ដោយយើងបានប្រារព្ធកម្មវិធី Xiaomi Fan Festival គំរប់ខួប១២ឆ្នាំ ដោយអាចឲ្យអ្នកគាំទ្រ Mi Fan មកជួបជុំគ្នា ។ ហើយអ្វីដែលជាបេសកកម្មរបស់ ក្រុមហ៊ុន Xiaomi គឺបង្កើតអ្វីដែលថ្មី ពោពេញដោយបច្ចេកវិទ្យាឆ្នៃប្រឌិតមុនគេ ទាន់សម័យជាងគេ គុណភាពខ្ពស់ ជាមួយតម្លៃសមរម្យ អាចឲ្យអ្នកគាំទ្រទាំងអស់គ្នា មានលទ្ធភាពប្រើប្រាស់បានគ្រប់ៗគ្នា ។
គួរឲ្យដឹងថា កម្រិតសមត្ថភាព កាមេរ៉ារបស់ Redmi Note 11 Pro ដែលជា Flagship របស់ Xiaomi មានភាពអស្ចារ្យ លើសពីការរំពឹងទុក របស់អ្នកប្រើប្រាស់។ លក្ខណៈពិសេស របស់ម៉ូឌែលកំពូល Redmi Note 11 Pro គឺការបំពាក់ នូវកាមេរ៉ាគោល ទំហំ108MP ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ ផ្តិតយករូបភាព និងអនុស្សារីយដ៏មានន័យក្នុងជីវិត ក្នុងកម្រិតភាពច្បាស់ គួរអោយស្ញប់ស្ញែង និងគ្រប់ជ្រុងជ្រោយ។ ជាមួយនឹងសិនស័រ Samsung HM2 sensorដែលមានទំហំ1/1.52″ បច្ចេកវិទ្យាកាមេរ៉ាគោល 9-in-1 ភេចសែល ក៏ដូចជា dual native ISO ស្មាតហ្វូន Redmi Note 11 Pro មានសមត្ថភាពខ្ពស់លើសពីធម្មតា ក្នុងការផ្តិតយករូបភាព ដែលមានពណ៌ច្បាស់ល្អដូចធម្មជាតិ និងមានភាពលម្អិតគ្រប់ជ្រុងជ្រោយ។
រីឯមុខងាររបស់កាមេរ៉ាultra-wide angle របស់Redmi Note 11 Proដែលមានទំហំ8MP គឺមានភាពលេចធ្លោ ជាជំនួយក្នុងការផ្តិតយករូបភាព របស់លោកអ្នកបានទោះ ក្នុងរយៈចំងាយយ៉ាងជិតក៏ដោយ។ មុខងារនេះនឹងផ្តល់អោយលោកអ្នក នូវរូបភាព ដែលមានភាពច្បាស់ល្អ និងលម្អិត។ លើសពីនេះទៅទៀត មុខងាររបស់ depth camera ដែលមានទំហំ 2MP បំពាក់នៅលើទូរស័ព្ទ Redmi Note 11 អនុញ្ញាតអោយអ្នកប្រើប្រាស់ អាចថតរូបដែលមានផ្ទៃខាងក្រោយ ព្រាលបានយ៉ាងល្អ មើលទៅគុណភាពត្រជាក់ភ្នែក។ រឹតតែពិសេស កាមេរ៉ាសែលហ្វីរបស់ Redmi Note 11 Proដែលមានទំហំ16MP អាចផ្តិតជាប់រូបភាពរបស់អ្នកប្រើប្រាស់បានយ៉ាងច្បាស់ មានពណ៌បែបធម្មជាតិជាទីគាប់ចិត្ត អស់បារម្ភពីបញ្ហា កាមេរ៉ាសែលហ្វីមិនច្បាស់។
លើសពីនេះទៅទៀត ក្រៅពីការបន្ថែមមុខងារ refresh rate រហូតដល់ 120Hz និងល្បឿនកំណត់ប៉ះរហូតដល់ 360Hz ស្មាតហ្វូន Redmi Note 11 Pro បានអភិវឌ្ឍន៏គុណភាព អេក្រង់របស់ខ្លួន ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ ទទួលបានរូបភាពច្បាស់ជាងមុន និងអាចចុចដោយរលូនមិនទាក់។ មុខងារស្កេនម្រាមដៃ ក៏បានភ្ជាប់មកជាមួយផងដែរ។ ជាមួយនឹងទំហំអេក្រង់ 6.67-inch the Redmi Note 11 Pro បំពាក់នូវបច្ចេកវិទ្យា FHD+ AMOLED Dot Display និងDCI-P3 wide color gamut ដែលធ្វើអោយរូបភាពច្បាស់ត្រជាក់ភ្នែក ពណ៌ស្អាតជាងមុន និងមានភាពលម្អិតជាងមុន បើទោះបីជានៅក្រោមពន្លឺថ្ងៃ ភ្លឺយ៉ាងណាក៏ដោយ។
បើនិយាយពីរូបរាង ទូរស័ព្ទនេះត្រូវបានរចនាឡើង ក្នុងរូបរាងដ៏ស្តើង កាលីបទាន់សម័យ ហើយមុខងារបំពងសម្លេង ត្រូវបានបំពាក់នៅផ្នែកខាងលើ និងខាងក្រោម នៃទូរស័ព្ទដែលអាចអោយអ្នកប្រើប្រាស់ ទទួលបានសម្លេងច្បាស់ និងខ្លាំងល្អ ផ្តល់ភាពរីករាយ ក្នុងការលេងហ្គេម រឺមើលវីដេអូ។ រីឯសមត្ថភាពនៃការកាន់ថ្ម និងភាពរហ័សនៃការសាកថ្មគឹមានអស្ចារ្យ លើសពីរំពឹងទុករបស់អតិថិជន។ ដើម្បីបង្កើននូវសមត្ថភាព អោយប្រសើរជាងមុន Redmi Note 11 Pro ដែលជម្នះគ្រប់ឧបសគ្គ ផ្ជាប់មកជាមួយនឹងសមត្ថភាព ដំណើរការដ៏អស្ចារ្យ advanced octa-core MediaTek Helio G96 processor និងអង្គចងចាំរហូតទៅដល់ 8GB។ Redmi Note 11 Pro ផ្តល់ជូនលោកអ្នកនូវទំហំថ្ម 5,000mAh ដែលអាចអោយអ្នកប្រើប្រាស់បានយូរ ដោយមិនបារម្ភ ពីបញ្ហាអស់ថ្ម។ បន្ថែមពីសមត្ថភាពថ្ម ដែលអាចប្រើប្រាស់បានយូរ Xiaomi flagship-Redmi Note 11 Pro ដែលជាFlagshipរបស់ Xiaomi ផ្តល់នូវមុខងារសាកថ្មlevel 67W turbo ដែលត្រូវការពេលតែ១៥នាទីដើម្បីសាកថ្ម ទទួលបានកម្រិត៥០%ប៉ុណ្ណោះ។
Redmi Note 11 Pro ត្រូវបានរចនាឡើង ជាមួយនឹងអង្គចងចាំ ដែលមានទំហំ 8GB+128GB ដែលមានតម្លៃត្រឹមតែ 299ដុល្លារតែប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នា នៅថ្ងៃដែលដាក់បង្ហាញ Redmi Note 11 Pro ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញវត្តមាន ស្មាតហ្វូនRedmi 10C ដែលមានវត្តមាន ក្នុងប្រទេសកម្ពុជាជាផ្លូវការ នាថ្ងៃទិ២៥ ខែមីនានេះផងដែរ។ Redmi 10C ជាទូរស័ព្ទសេរ៊ីថ្មីបំផុត របស់ស្រឡាយទូរស័ព្ទ Redmi 10 និងជាស្មាតហ្វូន ដែលមានគុណភាពខ្ពស់ យកឈ្នះបេះដូងអ្នកប្រើប្រាស់ ជុំវិញពិភពលោក។
ក្នុងកម្មវិធីនេះបានបង្ហាញថា លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Redmi 10C គឺសមត្ថភាពដំណើរការ ដែលមានបច្ចេកវិទ្យាប្រតិបត្តិការ 6nm ដ៏លេចធ្លោ មានប្រសិទ្ធភាពថាមពលល្បឿន 2.4GHz CPU:8-Core ផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ។ សម្រាប់ប្រព័ន្ធកាមេរ៉ា ដែលតំឡើងនៅលើម៉ូដែល Redmi 10C គឺមានចំនួន 3 គ្រាប់ប្រើប្រាស់នូវលេនគោលទំហំ 50MP (f/1.8) កាមេរ៉ាទំហំ2MP លេន Depth និងកាមេរ៉ាមុខទំហំ5MP។ កាមេរ៉ា ទំហំ50MPលេនគោល (f/1.8)បំពេញចិត្តអ្នកប្រើប្រាស់ ក្នុងការផ្តិតយករួបភាព និងវីដេអូដែលមានគុណភាពច្បាស់ និងកាមេរ៉ាទំហំ2MP លេន depth(f/2.4) មានសមត្ថភាពពិសេស ក្នុងការបង្កើតផ្ទៃព្រាលខាងក្រោយ អោយមើលទៅដូចកាមេរ៉ា Professional។
លើសពីនេះ Redmi 10C បានផ្តល់នូវការរចនាដ៏ប្រណិត ជាមួយនឹងទំហំអេក្រង់ និងការរចនា6.71″ DotDrop Redmi 10C ដែលសក្តិសមបំផុត សំរាប់លោកអ្នកប្រើប្រាស់ ក្នុងលេងហ្គេម និងការកំសាន្តគ្រប់ប្រភេទ តាមចំណូលចិត្ត។ បន្ថែមពីនេះ សមត្ថភាពកម្រិតភាពច្បាស់ Widevine L1 HDរបស់ Redmi 10C អនុញ្ញាតអោយ អ្នកប្រើប្រាស់ទស្សនាភាពយន្ត និងកម្មវិធីដែលលោកអ្នកចូលចិត្ត ដោយត្រជាក់ភ្នែក។
ចំណុចទាក់ទាញមួយទៀត សម្រាប់ស្មាតហ្វូននេះ គឺវាគាំទ្រនូវបច្ចេកវិទ្យា សាកថ្មល្បឿនលឿន កម្លាំង18W ដែលមានលទ្ធភាព អាចសាកបំពេញថាមពលថ្មពេញ 100% ក្នុងរយៈពេលដ៏ខ្លីបំផុត។ សមត្ថភាពដ៏ពិសេសមួយនេះ អាចអោយអតិថិជន ប្រើប្រាស់ទូស័ព្ទ បានពេញមួយថ្ងៃ ដោយមិនបារម្ភពីបញ្ហាអស់ថ្ម មិនថាប្រើប្រាស់ច្រើនកម្រិតណា។
Redmi 10Cផ្តល់នូវពីរជម្រើស សម្រាប់លោកអ្នក ជ្រើសរើសរួមមាន ជម្រើសអង្គចងចាំ4GB+64GB និងអង្គចងចាំ ដែលមានទំហំ4GB+128GB ចាប់ពីតម្លៃ159ដុល្លារ និង 179ដុល្លារ។ លោកអ្នកអាចរកជាវ Redmi 10C និង Redmi Note 11 Pro នៅតាមបណ្តារ Xiaomi Authorized Stores និងហាងលក់ទូរស័ព្ទនានា នៅប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ៕