Event

សង្រ្កាន្តបៀលប្រាយ ធ្វេីចប់មែនពិត តែនៅតែដក់ជាប់ ក្នុងចិត្តនិស្សិតគ្រប់រូប…!

ភ្នំពេញ៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសផ្ដល់ជូនការកម្សាន្តសប្បាយ ដល់សិស្សនិស្សិត ក៏ដូចជាលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំ ព្រឹត្តិការណ៍ «សង្រ្កាន្តបៀលប្រាយ» នៅ អគារ A&B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេលតែមួយថ្ងៃពេញ។

សង្រ្កាន្តឆ្នាំថ្មី សាកលវិទ្យាល័យបៀលប្រាយ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ពិពណ៌ការតាំងលក់ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ, កម្មវិធីលេងល្បែងប្រជាប្រិយមាន៖ (វាយក្អម ចោលឈូង បោះអង្គញ់ លាក់កន្សែង លោតបាវ…), កម្មវិធីប្រគុំតន្ត្រី ប្រឡងច្រៀង និងរាំលេងកម្សាន្ត…។

សូមរំលឹកផងដែរថា សង្រ្កាន្តឆ្នាំថ្មី សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានរៀបចំឡេីង កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៧:៣០នាទីយប់ ៕

Most Popular

To Top