នាថ្ងៃចូលឆ្នាំ ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ដែលបានដើរកម្សាន្តនៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប បានចូលរួមកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ដើម្បីអបអរឆ្នាំថ្មី និងចូលរួមរាំលេងកម្សាន្ត ជាមួយឌីជេដ៏ស្រស់ស្អាត និងស្រស់សង្ហា ពិសេសក្រេបរសជាតិដ៏ស្រស់ឆ្ងាញ់ នៃផលិតផលថ្មីរបស់ស្រាបៀរ កម្ពុជាគឺ Cambodia Premium Draft Beer។
ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្រាបៀរ កម្ពុជា បានបង្កើតកម្មវិធីកម្សាន្ត និងការផ្តល់ជូនប្រម៉ូសិនពិសេសនៅតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេស ជាពិសេសកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ក្នុងខេត្តសៀមរាបដែលបានផ្តល់ភាពសប្បាយរីករាយជាខ្លាំង ដល់ភ្ញៀវទេសចរណ៍ដែលបានចូលរួម។
ក្នុងនោះ ភ្ញៀវទេសចរណ៍យ៉ាងភ្លូកទឹកភ្លូកដី បានចូលរួមកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ហើយបានលាត់មាត់សរសើរអំពីរសជាតិស្រស់ឆ្ងាញ់នៃ Cambodia Premium Draft Beer ជាពិសេសការរចនាដបបៃតង យ៉ាងប្រណិត និងទាក់ភ្នែកជាខ្លាំងធ្វើឲ្យពួកគាត់មានអារម្មណ៍ឡូយ និងលេចធ្លោរបំផុត។
ក្រោមបរិយាកាសដ៏រីករាយនោះដែរ ក៏មានការលេងភ្លេងយ៉ាងកន្ទ្រាក់អារម្មណ៍ ដោយឌីជេដ៏ស្រស់ស្អាត និងស្រស់សង្ហាទាំង ៤ រូប រួមមាន៖ DJ. ROSE DJ. Mike DJ. VODKA និងDJ. LEMONG ធ្វើឲ្យសង្ក្រាន្តកម្ពុជា កាន់តែសប្បាយមិនអាចបំភ្លេចបាន។
ក្រៅពីទទួលបានការគាំទ្រនៅខេត្តសៀមរាប Cambodia Premium Draft Beer មានការបញ្ជាទិញយ៉ាងច្រើន ក្នុងរដូវកាលចូលឆ្នាំសម្រាប់កម្មវិធីជប់លៀងជួបជុំ នៅតាមភោជនីយដ្ឋាន ក្លិបកម្សាន្តនានានៅទូទាំងប្រទេស លើសពីការរំពឹងទុករបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា Cambodia Premium Draft Beer គឺជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់ នៅកម្ពុជាផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងបច្ចេកវិទ្យា Special Filler ក៏ដូចជាផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលត្រឹម ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលត្រូវបានប្រកាសដាក់លក់ជាផ្លូវការកាលពីពេលថ្មីៗកន្លងមកនេះ។
ជាពិសេសរូបរាងដបយ៉ាងប្រណិត ដែលមានឡាប៊ែលពិសេស អាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark៕