Event

ម៉ាកអាជីវកម្មធំៗ១០ចុះ MOU ជាមួយជីប ម៉ុង រីថែល ពង្រីកអាជីវកម្ម ក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។

ក្រុមហ៊ុនទាំងនោះគ្របដណ្តប់ លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ កម្សាន្ត និងឱសថ ដែលមានម៉ាកអាជីវកម្មល្បីៗដូចជា The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ក្រុមហ៊ុន Brown Coffee and Bakery ក្រុមហ៊ុន Chatime Cambodia ម៉ាកផលិតផលថ្មី Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនLegend Cinema ក្រុមហ៊ុន Doozii ក្រុមហ៊ុន Neo និងក្រុមហ៊ុន ឱសថផ្លឹស។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ យ៉ាងដូចេ្នះថា៖ «ក្រោមទឹក ប្រាក់វិនិយោគចំនួនជាង១៥០លានដុល្លារអាមេរិកសាងសង់លើផ្ទៃដីជាង១៦ម៉ឺនម៉ែត្រការេ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុត ក្នុងការនាំយកនូវម៉ាកផលិត ផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុកដែលតែងតែ ផ្លាស់ប្តូរពីមួយសម័យ កាលទៅមួយសម័យកាល»។

លោកបានបន្ថែមទៀតថា ការចុះអនុស្សារណៈ យោគយល់នេះ ជាយុទ្ធសាស្ត្រឈ្នះៗ រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុនទាំងអស់ ដែលជាដៃគូ។

តំណាងម៉ាកអាជីវកម្មទាំង ១០ ខាងលើ ក៏បានសម្តែងក្តីរីករាយដែលបានសហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយក៍បានបង្ហាញ នូវទំនុកចិត្តខ្ពស់ ចំពោះមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយសារមណ្ឌលផ្សារទំនើបនេះ ស្ថិតក្នុងតំបន់ពោរពេញ ដោយសក្កានុពល នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះផ្តល់នូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិកាសដ៏ទាក់ទាញ។

មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាគម្រោងវិនិយោគដ៏ធំ ដែលម៉ាកអាជីវកម្មជាតិ និងអន្តរជាតិចូលរួមជាង២៥០។ គម្រោងនេះ នឹងប្រែតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏មមាញឹកមួយ នាពេលខាងមុខ។

សម្រាប់ព័ត៌មានលម្អិត អំពីការជួលផ្ទៃក្រឡា នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាល ម៉ល សូមទាក់ទងតាមរយៈ 066 922 888/085 922 888/093 922 888
អ៊ីម៉ែល retailleasing@chipmong.com ឬហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall ។

Most Popular

To Top