Event

ក្នុងឱកាសថ្ងៃឈប់សម្រាក មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កំពុងបើកដំណើរការសាកល្បង ជាមួយនឹងហាងលក់ទំនិញយ៉ាងសម្បូរបែប សម្លៀកបំពាក់ម៉ាកល្បីៗ ម្ហូបអាហារ និងភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានការរៀបចំតុបតែងលម្អខាងក្នុង និងជុំវិញផ្សារយ៉ាងប្រណីតទៀតផង ពិតជាស័ក្ដិសមឥតខ្ចោះ សម្រាប់អ្នកកំពុងស្វែងរកកន្លែងដើរលេងកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។

ចង់ដឹងទិដ្ឋភាពក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាក់ទាញយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពស្អាតៗទាំងអស់គ្នា។

ឃើញតែតាមរូបថត មិនដូចមកឃើញផ្ទាល់ទេ! ចាំអង្កាល់ទៀត? មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា។ នៅទីនេះ មានហាងម៉ាកល្បីៗជាច្រើន​​កំពុងរង់ចាំស្វាគមន៍លោកអ្នក ដូចជាហាងលក់សម្លៀកបំពាក់ H&M, Adidas, Calvin Klein, LYN, Lyn Around, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato Corner ហាងតុបតែងសក់ Leekaja ហាងលក់ទឹកអប់ Parfumerie ហាងលក់សម្ភារប្រើប្រាស់ Miniso, Kohnan Japan, Akemi Uchi, Camping Outlet, Baby Village ហាងវ៉ែនតា OWNDAYS ឱសថស្ថាន ឱសថផ្លឹស ផ្សារទំនើប ជីប ម៉ុង Supermarket សំបុកអាយធី និងហាងម៉ាកពេញនិយមជាច្រើនទៀត។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ “ពិភពនៃប្រេនល្បីៗ” ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។
ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com

Most Popular

To Top