ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដំណើរការសាកល្បង បានទាក់ទាញចំណាប់អារម្មណ៍ មហាជនជាច្រើន ជាពិសេស មិត្តៗយុវវ័យ មកដើរកម្សាន្ត ញ៉ាំអាហារ និងទិញទំនិញម៉ាកល្បីៗ និងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ អំពីជម្រើសផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាការតុបតែងរចនាខាងក្នុង និងជុំវិញផ្សារយ៉ាងទាក់ទាញបំផុត។

កាន់តែពិសេសថែមទៀត តារាវ័យក្មេងដល់ទៅ ២០ រូប ដែលមានអ្នកតាមដាន (Follower) រាប់ម៉ឺននាក់ នៅលើបណ្ដាញសង្គម ដូចជា TikTok ហ្វេសប៊ុក ជាដើម ក៏បានមកលេងកម្សាន្ត និងទទួលបានភាពរីករាយ ជាមួយបរិយាកាសដ៏ពិសេសប្លែក ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផងដែរ។
ចង់ដឹងថា តើពួកគេនិយាយអ្វីខ្លះពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល? តោះ! ទៅទស្សនាវីដេអូមួយចំនួនរបស់ពួកគេដូចតទៅ៖
-@theagechsimmm “ផ្សារនេះមានបរិយាកាសប្លែក និងមានទំហំធំមែនទែន។ ខ្ញុំដើរឡើងចុកជើង ហើយនៅដើរមិនទាន់សព្វទៀត។”
https://vt.tiktok.com/ZSR9BQeLT/
-@dy5ak “អ្វីក៏មានដែរក្នុងផ្សារទំនើបមួយនេះ ដូចជាហាងលក់សម្លៀកបំពាក់ ហាងលក់ស្បែកជើង សាឡន និងមានផ្សារទំនើប ជីប ម៉ុង Supermarket ដែលមានរបស់ញ៉ាំ និងរបស់ប្រើប្រាស់គ្រប់សព្វទាំងអស់។”
https://vt.tiktok.com/ZSR9Bqodc/
-@sbunlee “ទីនេះមានប្លង់ថតទំនងៗជាច្រើន ទាំងនៅក្នុងផ្សារ ក៏ដូចជាក្នុងហាង។ ចង់បានកន្លែងថតរូបស្អាតៗ កុំភ្លេចមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលបើកដំណើរការហើយ។”
https://vt.tiktok.com/ZSR9BmMv5/
-@thaimo_k “ផ្សារទំនើប ជីប ម៉ុង Supermarket មានទំហំធំ និងមានអីវ៉ាន់គ្រប់ប្រភេទទាំងអស់។ បើនិយាយពីបន្លែ ផ្លែឈើវិញ សម្បូរទៅដោយផលិតផលក្នុងស្រុក ចំណែកត្រី សាច់វិញ គឺស្រស់ៗតែម្ដង។ ជាពិសេស ទីនេះតែងតែមានប្រូម៉ូសិនពិសេសៗតាមរដូវកាលទៀតផង។ កុំភ្លេចណា៎! នៅជាន់ទីមួយ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។”
https://vt.tiktok.com/ZSR9Bx7Wb/
-@chhayyyy4 “នៅហាង ម្សៅ (Masao) សាខា ជីប ម៉ុង ២៧១ មេហ្គាម៉ល មានការតុបតែងយ៉ាងស្រស់ស្អាត និងមាននំច្រើនប្រភេទ ទាំងនំប៉័ងផ្អែម ប្រៃ នំខេក ហើយថែមទាំងមានភេសជ្ជៈជាច្រើនមុខ ដូចជា កាហ្វេ ទឹកផ្លែឈើក្រឡុក ជាដើម។”
https://vt.tiktok.com/ZSR9S8CX2/
-@ly.youhan “ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងការតុបតែងជុំវិញ និងខាងក្នុងផ្សារទំនើបនេះខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ ថែមទាំងមានហាងទំនិញល្បីៗ និងហាងញ៉ាំអាហារឆ្ងាញ់ៗជាច្រើនទៀតផង។”
https://vt.tiktok.com/ZSR9SL2Bv/
-@phearinreber8 “នៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល មានហាង H&M ដ៏ល្បី ដែលមានសម្លៀកបំពាក់ម៉ូដចម្រុះ ស្អាតៗ និងទាន់សម័យ ហើយអាចរើសបានតាមចិត្ត។ ចំណែកបរិយាកាសក្នុងហាងវិញក៏ស្អាត ហើយទំនើបទៀតផង។”
https://vt.tiktok.com/ZSR9DMh2A/

តោះ! ចាំអង្កាល់ទៀត? មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទីតាំងស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។ ផ្សារទំនើបនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/។
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ keolong.am@chipmong.com






