ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២៖ នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួនគឺ ‘The Closer’ ដែលរំលឹកអតិថិជនឱ្យថ្លឹងថ្លែងពេលវេលា សម្រាប់ការងារ ក៏ដូចជាពេលវេលារីករាយក្នុងជីវិតផងដែរ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ពួកយើង ភាគច្រើនស្គាល់អំពីបរិយាកាសការងារអនឡាញ និងចេះតែនៅមុខកុំព្យូទ័រជាប់យូរម៉ោង ដែលរឹតតែបង្កអោយមានអតុល្យភាពជីវិតការងារ។ ក្នុងនាមជាម៉ាកយីហោដែលតែងបង្កើតឱកាសទំនាក់ទំនងរួមជាមួយ គ្នាទៅវិញទៅមក ស្រាបៀរ Heineken® កំពុងកែខៃស្ថានភាពនេះ តាមរយៈយុទ្ធនាការ ‘The Closer’ ដែលរំលេចតាមខ្សែភាពយន្ត និងឧបករណ៍គាស់ដប ដែលមានន័យត្រង់ៗថា «បិទ» ការងារ។
ឧបករណ៍សម្រាប់គាស់ដប (The Closer) គឺជាឧបករណ៍គាស់ដបប្រកបដោយភាពច្នៃប្រឌិត ដែលដំណើរការដោយធ្វើឲ្យកុំព្យូទ័រយួរដៃ Sleep នៅពេលគាស់គម្របដប។ វាផ្តល់សញ្ញាដល់មនុស្សឱ្យដឹងពី អ្វីដែលគេមិនដឹងថាខ្លួនត្រូវការ ពោលគឺ៖ ស្រាបៀរដ៏ត្រជាក់ល្អ និងម៉ោងសម្រាកដ៏រីករាយ។ ខ្សែភាពយន្តអំពីយុទ្ធនាការ ‘The Closer’ បង្ហាញពីអ្នកធ្វើការការិយាល័យជាច្រើនរូប ដែលនៅតែបន្តធ្វើការដាច់យប់ បន្ទាប់ពីម៉ោងការងារចប់។ បន្ទាប់មកអ្នកនៅក្បែរនោះប្រើឧបករណ៍សម្រាប់គាស់ដប (The Closer) ដោយបិទ Wi-Fi និងកម្មវិធីការងារយ៉ាងមានប្រសិទ្ធភាព ទៅលើឧបករណ៍ដែលនៅជុំវិញខ្លួនពួកគេ ហើយឱ្យពួកគេសម្រាកពីការងារ ដើម្បីមានពេលវេលារីករាយជាមួយមិត្តភក្តិរបស់ខ្លួន។ ឧបករណ៍សម្រាប់គាស់ដប (The Closer) ផ្ទាល់ ជានិមិត្ដសញ្ញាដ៏មានអំណាច អាចឱ្យអ្នកធ្វើការគ្រប់គ្នា បិទឧបករណ៍ ដើម្បីសម្រាកនៅពេលចប់ម៉ោងធ្វើការរបស់ខ្លួន។
លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ដោយសារ ព្រំដែនរវាងការងារ និងពេលវេលាផ្ទាល់ខ្លួនកាន់តែតូចចង្អៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យើងចង់ជំរុញឱ្យមាន ការសន្ទនាចាំបាច់ឱ្យបានច្រើន អំពីសារៈសំខាន់នៃការទប់ទល់នឹងសម្ពាធសង្គម ដោយស្ថិតក្នុងស្ថានភាពមមាញឹករហូត និងលើកទឹកចិត្តឱ្យនិយោជិតដែលមមាញឹកទាំងអស់ ឱ្យផ្តល់អាទិភាពឡើងវិញដល់ពេលវេលាសង្គម និងលំហែជាមួយមនុស្សដែលសំខាន់បំផុតរបស់ខ្លួនផងដែរ។»
ឧបករណ៍សម្រាប់គាស់ដប (The Closer) មានចំនួនកំណត់ នៅទូទាំងពិភពលោក ហើយ Heineken® នឹងផ្តល់ជូនឧបករណ៍សម្រាប់គាស់ដបទាំងនេះដល់អតិថិជនកម្ពុជាចំនួន ៥រូប ដែលអាចប្រាប់យើងពីមូលហេតុ ដែលពួកគេត្រូវការឧបករណ៍នេះក្នុងជីវិតរបស់ខ្លួន។ ព័ត៌មានលម្អិតបន្ថែមនឹងផ្តល់ជូននៅលើទំព័រហ្វេសប៊ុក (Facebook) និងអិនស្តាក្រាម (Instagram) របស់ស្រាបៀរ Heineken®។
ដើម្បីបង្ហាញថាស្រាបៀរ Heineken® ម៉ឺងម៉ាត់យ៉ាងណា ក្នុងការបន្ដឡើងវិញឱ្យមានទំនាក់ទំនងសង្គម និងនាំមិត្តភ័ក្តិ មកជុំគ្នារីករាយនោះ ស្រាបៀរ Heineken® សូមអញ្ជើញអតិថិជនឱ្យចូលរួមជាមួយយើងនៅក្នុងកម្មវិធី ‘Heineken® presents EDM Afterlife’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ នៅ អូ ស៊ីអាយ ស៊ី (OCIC) ក៏ដូចជាដើម្បីអបអរពិធីបុណ្យ Halloween ឆ្នាំនេះផងដែរ។ នេះជាហេតុផលធំបំផុត ដើម្បីបិទកុំព្យូទ័រយួរដៃទាំងនោះ ទុកការងារពីរបីម៉ោងសិន បន្ទាប់មកចេញទៅចូលរួម រាត្រីដ៏អស្ចារ្យ តាមរយៈតន្ត្រីអេឡិចត្រូនិចញ័ររំញ្ជួយ ដែលផ្តល់ជូនអ្នកដោយ DJ duo ជនជាតិ ហូឡង់ Yellow Claw ដែលគាំទ្រដោយ DJ Snavs ដែលមកពីទីក្រុង Copenhagen និង Wukong ពីសិង្ហបុរី។ DJ Maily របស់កម្ពុជាយើង នឹងចូលរួម កំដរឆាកដែរ ទន្ទឹមនឹង DJ ក្នុងស្រុក «លោកអេឡិច» Alex Matt Electro ពិធីករ Christ Divah DJ Em និង Lo ។
លោក គីម សុភក្របុត្រ ជាអ្នករៀបចំកម្មវិធី EDM Afterlife និងសហស្ថាបនិករបស់ EDM Cambodia បានលើកឡងថា៖ «យើងពិតជារំភើបក្នុងការនាំយក Afterlife ត្រឡប់មកវិញនៅឆ្នាំនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣ឆ្នាំកន្លងមក។ ដោយសារ Afterlife ក៏អបអរពិធីបុណ្យ Halloween ផងដែរ យើងទន្ទឹងនឹងឃើញថាមពលនៅលើឆាករាំដែលនាំមកជូនដោយក្រុម DJ ដ៏មានទេពកោសល្យ និងការឡើងរាំ ពីអ្នកគាំទ្ររបស់យើង។»
EDM Afterlife នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៥ ល្ងាចតទៅ នៅ អូ ស៊ីអាយ ស៊ី(OCIC) (ជ្រោយចង្វារ) អាគារ E, F និង G ។ សំបុត្រមានតម្លៃ ៣០ ដុល្លារ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឬ ៤០ ដុល្លារនៅថ្ងៃកម្មវិធី។ អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ឬលើសពីនេះ ហើយបានចាក់វ៉ាក់សាំគ្រប់ដូស។
ដើម្បីសម្រាកពីការងារ និងជប់លៀងនៅក្នុងកម្មវិធី Heineken® presents EDM Afterlife សូមទិញសំបុត្ររបស់លោកអ្នកឱ្យហើយនៅថ្ងៃនេះ តាមរយៈកម្មវិធី LIVE. by Wonderpass ដោយចុចត្រង់នេះ៖ https://wonderpass.asia/widgets/Afterlife_22 ។
សម្រាប់ព័ត៌មានបន្ថែមអំពី Afterlife សូមចូលទៅកាន់៖ https://www.facebook.com/CambodiaEDM
សម្រាប់ព័ត៌មានបន្ថែមអំពី Heineken® និងយុទ្ធនាការ ‘The Closer’ សូមចូលទៅកាន់៖ https://www.heineken.com/global/en/thecloser