កីឡា

Man City ត្រូវធ្វើការធ្ងន់​ ដើម្បីព្យាយាមរារាំង ការចាកចេញរបស់ Rodri ទៅកាន់ Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការព្យាយាមរារាំងកុងត្រា របស់កីឡាករខ្សែបម្រើ Rodri ទៅកាន់ក្លឹបយក្សអេស្បាញ Real Madrid កាន់តែឡើងកំដៅ។

កីឡាករ Rodri ដែលកំពុងបំពេញការងារ ឲ្យ Man City បច្ចុប្បន្នបានទទួលព័ត៌មាន ជាច្រើនអំពីអនាគត របស់គាត់ជាមួយនឹងក្លឹបដោយក្នុងនោះ Real Madrid ហាក់ដូចជាមិនស្ងប់ស្ងាត់ឡើយ ចំពោះការប៉ុនប៉ង ចរចាជាមួយនឹងកីឡាកររូបនេះ។

លទ្ធភាពនៃការផ្ទេរកាន់តែមានកំដៅនៅពេលដែលកីឡាករ Rodri ខ្លួនឯងបាននិយាយថា៖ការពិតដែលខ្ញុំធ្លាប់លេងឲ្យ AT Madrid គឺមិនអាចបញ្ឈប់ខ្ញុំថា នឹងមិនអាចលេងឲ្យ Real Madrid នោះទេ។អ្នកមិនអាចបដិសេធ ចំពោះក្លឹបដែលផ្តល់សំណើររបស់អ្នកនៅ ពេលបន្ទាប់ទេ។ខ្ញុំពិតជាចង់វិលត្រឡប់ទៅកាន់អេស្បាញវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top