កីឡា

ក្លឹប៣ធំៗ រងចាំមើលស្ថានភាព របស់កីឡាករ Dani Olmo ដែលមានតម្លៃខ្លួន ជាង១០០លានអឺរ៉ូ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាម្ចាស់ពានរង្វាន់ធំៗ នៅអឺរ៉ុបជាច្រើនក្លឹបបាននឹង កំពុងតាមដានស្ថានភាព របស់កីឡាករឆ្នើមម្នាក់របស់ក្លឹប Barcelona។

កីឡាករ Dani Olmo ដែលបច្ចុប្បន្ន កំពុងបង្ហាញ ទំរង់លេងយ៉ាងអស្ចារ្យឲ្យក្លឹប Barcelona នោះកំពុងមានតម្លៃខ្លួន រហូតទៅដល់១០០លានអឺរ៉ូប៉ុន្តែជឿជាក់ថាមានក្លឹបធំៗ យ៉ាងហោចណាស់៣ ដែលកំពុងបញ្ចុះបញ្ចូល Barcelona ដើម្បីពិចារណាលក់កីឡាករយកលុយទៅវិនិយោគ។

ក្នុងនោះគេសង្កេតឃើញមានដូចជាក្លឹប Man City ដែលនឹងត្រៀមបាត់បង់កីឡាករ Bernado Silva ផងព្រមទាំងក្លឹបអ្នកមានបារាំងផងនិងជាពិសេស Arsenal ដែលកំពុងស្ថិតនៅ កំពូលតារាងអង់គ្លេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top