ភ្នំពេញ ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២២៖ ក្នុងតួនាទីថ្មីមួយរយៈពេលកន្លងមក លោកនាយកចាត់ការវ័យ ៤០ ប្លាយ បានដាក់ចេញការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើល្បឿននៃការសាងសង់ និង បញ្ចប់គម្រោងនីមួយៗអោយបានតាមពេលវេលាដែលបានកំណត់ និង ផ្តល់ជូនអោយអតិថិជន បានកាន់សោរចូលរស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាពនិងសោភ័ណ្ឌភាពស្អាតបំផុត។

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍៍ថា “គុណភាពល្អនៃសំណង់ និង ស្ថាបត្យកម្មនៃគម្រោងសាងសង់គឺជារឿងសំខាន់ស្នូរមួយដែលជាមូលដ្ឋានសម្រាប់ម្ចាស់ផ្ទះឬអតិថិជនម្នាក់ៗតែងតែផ្តោតសំខាន់ក្នុងការសម្រេចចិត្តទិញគេហដ្ឋានរបស់ពួកគេ ហើយអ្វីមួយទៀតដែលយើងមិនអាចមើលរំលងបាននោះ គឺពេលវេលានៃការសាងសង់ និងការបញ្ចប់គម្រោងនីមួយៗអោយបានទាន់ពេលកំណត់ ក៏ជារឿងចំាបាច់ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនីមួយៗត្រូវប្តេជ្ញាចិត្តធ្វើអោយបានផងដែរ ដូច្នេះក្រុមការងារ អ័រគីដេ នឹងផ្តោតសំខាន់កាន់តែខ្លាំងឡើងទៅលើល្បឿននៃការសាងសង់របស់គម្រោងទាំងអស់ដែលយើងកំពុងធ្វើ ខណះដែលគុណភាព និង សោភ័ណភាពនៃសំណង់អ័រគីដេ ត្រូវបានអតិថិជនទទួលស្គាល់ និង ពេញចិត្តណាស់ទៅហើយនាពេលកន្លងមក។”


លោកបន្ថែមទៀតថា បើមើលអំពីសន្ទុះនៃការបំពេញការងារប្រចាំថ្ងៃ និង លទ្ធផលដែលយើងទទួលបានពីដៃគូរសាងសង់របស់យើងនាពេលថ្មីៗនេះ យើងសង្កេតឃើញថាគម្រោងទាំងអស់របស់ អ័រគីដេ កំពុងដើរទន្ទឹមជាមួយនឹងកាលវិភាគដែលគម្រោងនីមួយៗត្រូវបានកំណត់ តួរយ៉ាងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង បាន ៦៦% នៃគម្រោងក្នុងដំណាក់កាលទី ១ រីឯគម្រោង ខុនដូ ដឹរ៉ូយ៉ាល់ខុនដូមីនីមបានបញ្ចប់ ១០០% ហើយបើក្រឡេកទៅមើលទីក្រុង អ័រគីដេ ដឹប៊ូតានិច ស៊ីធី ដែលជាគម្រោងធំជាងគេបង្អស់មួយក្នុងតំបន់ ជ្រោយចង្វារ ដែលមានចំនួនខ្នងផ្ទះប្រមាណ ៥ពាន់ជាងខ្នងផ្ទះនោះ ក៏យើងបានបញ្ចប់ប្រមាណជា ២១០០ជាងខ្នងផ្ទះហើយក្នុងចំនោម ៨ គម្រោងសំខាន់ៗនៃទីក្រុងនេះមកដល់ពេលបច្ចុប្បន្ន ហើយគម្រោងផ្សេងៗទៀតក្នុងទីក្រុងនេះកំពុងដំណើរការសាងសង់យ៉ាងលឿនផងដែរ។



ដូច្នេះយើងនឹងបន្តប្រឹងប្រែងជម្រុញការងារសាងសង់របស់គម្រោងអ័រគីដេទំាងអស់អោយបញ្ចប់តាមពេលវេលាកំណត់ ប្រកបជាមួយគុណភាព និង សោភ័ណ្ឌភាពបំផុតជូនអតិថិជនរបស់យើង។


ក្រុមហ៊ុន Orkide Development ជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០១៣ វិនិយោគដោយពាណិជ្ជករឆ្នើមៗក្នុងស្រុក ហើយគម្រោងអចលនទ្រព្យដែលបានអភិវឌ្ឍន៍ចប់សព្វគ្រប់កន្លងមក មាន Orkide the Grand និង the Royal Condominium លើផ្លូវ ២០០៤ ហើយគម្រោងដែលកំពុងដំណើរការនាពេលបច្ចុប្បន្នរួមមាន Orkide the Botanic City លើផ្ទៃដីជាង ២០០ ហិកតា និង Orkide the Pochentong ផ្ទៃដីជាង ៣០ ហិកតា ៕
