Event

ជួបគ្នាឆាប់ៗនេះ ក្នុងកម្មវិធីសម្ពោធជាផ្លូវការ របស់ភោជនីយដ្ឋាន JUMBO Seafood ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នឹងបើកដំណើរការជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី២។ ភោជនីយដ្ឋានទាំង២នេះ គឺជាអាហារដ្ឋានថ្មីដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលជាប្រេនទាំងក្នុងប្រទេស និងក្រៅប្រទេស ពោរពេញទៅដោយ រចនាបទយ៉ាងប្រណិត រសជាតិថ្មីប្លែក និងបរិយាកាសដ៏មានផាសុខភាពផងដែរ។

JUMBO Seafood គឺជាហាងអាហារសមុទ្រដ៏ល្បី ហើយក៏មានសាខាជាច្រើន នៅតាមបណ្ដាប្រទេសនានា ព្រមទាំងបានទទួលពានរង្វាន់ Best Chilli Crab ទៅលើម្ហូបក្ដាមឆាម្ទេសសិង្ហបុរីថែមទៀតផង។ បច្ចុប្បន្ននេះ JUMBO Seafood បានមានវត្តមាន នៅប្រទេសកម្ពុជាហើយ ជាមួយនិងរចនាបទយ៉ាងប្រណិត ដែលសាកសមជាជម្រើសទីមួយ សម្រាប់ការជួបជុំជាមួយគ្រួសារ, មិត្តភក្ដិ ក្រុមការងារ និងការរៀបចំពិធីជប់លៀង ពិធីខួបកំណើតជាដើម ដោយផ្អែកលើរសជាតិ អនាម័យ និងទីកន្លែងដែលមានផាសុខភាព។

Cambodia Mastercraft Microbrewery គឺជាហាងដែលផ្តល់ជូននូវមុខម្ហូបឆ្ងាញ់ៗ និងស្រាបៀរស្រស់បែប Craft Beer ដែលត្រូវបានផលិតជាលើកដំបូង ដោយក្រុមហ៊ុនដ៏ល្បីក្នុងស្រុក ខ្មែរ ប៊ែវើរីជីសក្នុងការលក់ ផ្តាច់មុខតែមួយគត់នៅកម្ពុជា។ Craft Beer មានឈ្មោះថា Cambodia Mastercraft Beer មាន ៤ រសជាតិផ្សេងគ្នាដូចជា៖ រសជាតិ India Pale Ale (IPA) រសជាតិ München Helles រសជាតិ Wheat beer និងរសជាតិ Irish Golding Stout។ ភោជនីយដ្ឋាននេះមានការរចនាយ៉ាងស្រស់ស្អាត និងមានលក្ខណៈប្រណិតបំផុត ដើម្បីផ្តល់ជូននូវបរិយាកាសដ៏ស៊ីវិល័យ សម្រាប់ការលំហែរអារម្មណ៍នៅពេលរាត្រី។

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋានទាំង២នេះ បានមានវត្តមាន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលបានធ្វើការបើកសាកល្បងនាពេលថ្មីនេះ ហើយក៏ទទួលបានការទទួលការគាំទ្រ ពីអតិថិជនយ៉ាងខ្លាំងផងដែរ។ កុំបង្អង់យូរ….!
មកចូលរួមការបើកសម្ពោធជាផ្លូវការ ដើម្បីទទួលបានការផ្ដល់ជូនពិសេសៗពីហាង JUMBO Seafood និង Cambodia Mastercraft Microbrewery ទាំងអស់គ្នាណា!

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់ ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបបើកសាកល្បង កាលពីថ្ងៃទី១២ ខែកញ្ញា ថ្មីៗនេះ។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួន បើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេ ក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ “ពិភពនៃប្រេនល្បីៗ” ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/

សម្រាប់ព័ត៌មានបន្ថែមអំពីភោជនីយដ្ឋាន JUMBO Seafood សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/JumboSeafoodCambodia ឬទាក់ទងមកលេខ៖ +855 93 295 333 ។

ទំព័រហ៊្វេសប៊ុករបស់ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer
ទំព័រហ៊្វេសប៊ុក Cambodia Mastercraft Microbrewery Restaurant https://www.facebook.com/CambodiaMastercraftMicrobreweryRestaurant

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com

Most Popular

To Top