បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់ កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ដើម្បីបន្តបេសកកម្ម ក្នុងកម្មវិធី WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី2 ។
សម្រាប់រដូវកាលទី2 នេះគឺកាន់តែប្លែក និងកាន់តែអស្ចារ្យ ដោយមានបន្ថែមទីតាំងប្រកួត និងការប្រគំតន្ត្រី1 ថ្ងៃក្រោយថ្ងៃប្រកួតផងដែរ ។
បេសកកម្មក្នុងរដូវកាលទី2 នេះប្រព្រឹត្តិទៅអស់ 2ទីតាំងហើយពោល គឺនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសឹងមិនគួរឲ្យជឿ គឺការប្រកួតនៅទីតាំងខេត្តបាត់ដំបង នាថ្ងៃឆ្លងឆ្នាំសកលមានអ្នកទស្សនា តាមរយៈការ Live នៅលើហ៊្វេសប៊ុក រហូតដល់ទៅជាង១សែន៤ម៉ឺន៦ពាន់ (146K) ដែលជាកំណត់ត្រាមួយមិនធ្លាប់មាន សម្រាប់ចំនួនអ្នកទស្សនាកម្មវិធី ប្រដាល់ដែលរៀបចំនៅក្នុងស្រុក ។
ងាកមកកាន់លទ្ធផលប្រកួត នៅទីតាំងខេត្តបាត់ដំបងនេះវិញ គូសន្សំពិន្ទុខ្សែក្រវាត់ IPCC Kun Khmer ពូល B កីឡាករ ភួន ឡាំងស៊ីន ឈ្នះពិន្ទុ ពេជ្រ ម្ទេសខ្មាំង កីឡាករ គង់ ហូវ ផ្តួល ឡូញ វណ្ណឌី នៅទឹកទី1 និង វ៉ាន់ វឿន ឈ្នះពិន្ទុ លាភ រដ្ឋា គូមិត្តភាពជាតិ ឌុន សុភុត ស្មើពិន្ទុ ហុង ជីវង្ស ខណៈគូមិត្តភាពអន្តរជាតិ ចក់ សាវិន ស្មើពិន្ទុកីឡាករថៃ ឆៃវ៉ាត់ ស៊ូងនឿន កីឡាករ ផល សោភ័ណ្ឌ ឈ្នះពិន្ទុកីឡាករថៃ ណាត់ថាភូមិ និង ធឿន ធារ៉ា ឈ្នះពិន្ទុ កីឡាករថៃ បេកខេម ។
គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលទី1 កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស បានរកឃើញម្ចាស់ជ័យលាភី ខ្សែក្រវាត់ IPCC Kun Khmer គឺកីឡាករ ផល សោភ័ណ្ឌ ខណៈជើងឯករង បានទៅលើកីឡាករ ឡុង បេនលឿន។
មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី2 នឹងបន្តចេញដំណើរប្រកួត នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី08 ខែមករា ឆ្នាំ2023 នាចុងសប្តាហ៍នេះ ។
សូមបងប្អូននៅខេត្តបន្ទាយមានជ័យ ចូលរួមមកទស្សនាផ្ទាល់ទាំងអស់គ្នាជាមួយនឹង WURKZ ប្រដាល់គុនខ្មែររដូវកាលទី២ ក៏ដូចជាការប្រគំតន្រ្តីនៅថ្ងៃទី៩ ខែមករា ផងដែរ។
ដើម្បីមើលការផ្សាយឡើងវិញ WURKZ ប្រដាល់គុនខ្មែររដូវកាលទី២ អ្នកអាចចូលទៅហ្វេសប៊ុកផេក៖
*WURKZ: https://www.facebook.com/WurkzCambodia
*Town Full HDTV: https://www.facebook.com/towntvcambodia










