Event

ថ្ងៃទី២៤ & ទី២៥ ខែធ្នូ ខេត្តពោធិ៍សាត់ នឹងមានមហាព្រឹត្តិការណ៍ធំៗ២ ​ផ្តល់ជូនការកម្សាន្តទ្វេដង

ភេសជ្ជៈប៉ូវកម្លាំង WURKZ និង CAMBODIA BEER បានរួមគ្នានាំយកមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ មិនធ្លាប់មានពីមុនមក​ ចំនួនរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូខាងមុខនេះ ដើម្បីផ្តល់ជូនភាពសប្បាយរីករាយទ្វេដង ជូនដល់បងប្អូនអ្នករស់នៅខេត្តពោធិ៍សាត់។

កម្មវិធីទាំង២នេះ នឹងធ្វើឡើងនៅឯវាលសម្តេចយស ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មហាព្រឹត្តិការណ៍ទី១ គឺជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលពី២» ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC KUN KHMER នាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំង WURKZ ធ្វើឡើងនៅថ្ងៃសោរ៍ ទី២៤ ខែធ្នូ ផ្តល់ឱកាសដល់បងប្អូន អ្នករស់នៅខេត្តពោធិ៍សាត់ បានជួបផ្ទាល់ ប៉ះផ្ទាល់ មើលផ្ទាល់ការប្រកួតរវាងកីឡាករប្រដាល់ជើងខ្លាំង លំដាប់ប្រទេស ពិសេសកីឡាករអន្តរជាតិជាច្រើនគូ។

លើសពីនេះ នៅថ្ងៃទី២ ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ CAMBODIA BEER នឹងមានការរៀបចំមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ « CAMBODIA BREW THE BEAT TOUR CONCERT» ដែលលោកអ្នកនឹងមានឱកាសជួបផ្ទាល់ ប៉ះផ្ទាល់ តារាចម្រៀងល្បីៗប្រចាំប្រទេស ដែលត្រៀមខ្លួនមកអន្រួនដួងចិត្ត អ្នកទស្សនាជាមួយបទចម្រៀងពិរោះៗ មានគ្រប់ចង្វាក់។

ទាំងនេះគឺជាផ្ទាំងទស្សននិយភាពដ៏កម្រ ដូច្នេះលោកអាចអញ្ជើញចូលរួម ទស្សនាឲ្យបានច្រើនកុះករ។ បន្ថែមពីនេះ លោកអ្នកក៏អាចចូលរួមលេងហ្គេមកម្សាន្តជាច្រើន ថតរូបជាមួយតារាល្បីៗ បង្វិលកងយកសម្ភារៈស្អាតៗជាច្រើន និងរីករាយជាមួយការតាំង ពិព័រណ៍ម្ហូបអាហារ និងផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង WURKZ ទឹកក្រូច IZE ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល និងទឹកបរិសុទ្ធ កម្ពុជា។

កាន់តែអស្ចារ្យ គាស់ CAMBODIA BEER ភ្លាមលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ចំនួន៥រង្វាន់ជារៀងរាល់ខែ ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីចំនួន 2023 គ្រឿង និងឈ្នះរង្វាន់ទឹកប្រាក់ ជាច្រើនសន្ធឹកសន្ធាប់ទៀត។ គាស់ភេជ្ជៈប៉ូវកម្លាំង WURKZ ថ្ងៃនេះលោកអ្នកនឹងមានឱកាស ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន 1200 គ្រឿង និងរង្វាន់សាច់ប្រាក់ជាច្រើន សន្ធឹកសន្ធាប់ទៀត។ គាស់ ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីចំនួន៦០០គ្រឿង។

Most Popular

To Top