ភ្នំពេញ៖ CAMBODIA BEER បានបញ្ចេញ Helicopter ដ៏ប្រណិតរបស់ខ្លួនសារជាថ្មី ទៅយកអតិថិជន ដែលបានឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ៣រូប មកពីខេត្តត្បូងឃ្មុំ ១រូប និងស្វាយរៀង ២រូប តែលើកនេះធ្លោយសំណាង ដល់ប៉ាម៉ាក់នាយពាក់មី បានជិះ Helicopter ទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង ដោយសារតែជាអ្នករួមខេត្តស្វាយរៀង ជាមួយអ្នកឈ្នះ២ម៉ឺនដុល្លារពី CAMBODIA BEER។
នេះបានថាជាអ្នកកំពូលសំណាងមែន សំណាងខ្លួនឯងឈ្នះ២ម៉ឺនដុល្លារពី CAMBODIA BEER ហើយ មិនអស់ចិត្ត ចែកសំណាងឲ្យអ្នករួមខេត្តបានជិះ Helicopter មើលទេសភាពខេត្តស្វាយរៀងទៀត។
អតិថិជនកំពូលមហាសំណាង ដែលឈ្នះ២ម៉ឺនដុល្លារពី CAMBODIA BEER ទាំងបីរូបមានឈ្មោះ៖ ដៀប ចិត្ត រស់នៅខេត្តត្បូងឃ្មុំ ព្រមទាំង ឆន ខែមរ៉ា និងមាស ដារ៉ា រស់នៅខេត្តស្វាយរៀង។
អ្នកឈ្នះរង្វាន់ធំទាំងបីរូប បានទៅទស្សនានៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ផ្ទាល់ ហើយសរសើររោងចក្រ មិនដាច់ពីមាត់ថាជារោងចក្រស្តង់ដារ មានគ្រឿងចក្រទំនើបៗ ពិសេសមានអនាម័យខ្ពស់ ដែលធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្ត លើគុណភាពស្រាបៀរ ទឹក និងភេសជ្ជៈផ្សេងៗ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ពិសាដោយការទទួលខុសត្រូវ
![](https://lookingtoday.com/wp-content/uploads/2023/05/239-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/238-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/241-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/237-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/236-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/235-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/240-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2023/05/242-1-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)