Event

ត្រៀមហើយឬនៅ? ហាងសម្លៀកបំពាក់ដ៏ល្បី Zara ដំបូងបង្អស់នៅកម្ពុជា​ នឹងបើកសម្ពោធ​ នៅចុងសប្ដាហ៍នេះហើយ

ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ Zara ដែលជាហាងសម្លៀកបំពាក់ម៉ាកដ៏ល្បី ពីប្រទេសអេស្ប៉ាញ នឹងបើកសម្ពោធថ្ងៃទី១៣ ខែឧសភា នេះហើយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី។ នេះគឺជាលើកដំបូង សម្រាប់ម៉ាក Zara ដែលនឹងបង្ហាញខ្លួន នៅលើទឹកដីប្រទេសកម្ពុជា។

ប្រេន Zara គឺក្រុមហ៊ុនសម្លៀកបំពាក់ លក្ខណៈពហុជាតិរបស់ប្រទេសអេស្ប៉ាញ ដែលមានលក់សំលៀកបំពាក់ ស្បែកជើង គ្រឿងតុបតែងខ្លួន ផលិតផលថែរក្សាសម្រស់ និងទឹកអប់ជាដើម ដែលសព្វថ្ងៃមានជាង ២០០០ ទីតាំងនៅលើពិភពលោក និងត្រូវបានស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងពិភពសម្លៀកបំពាក់។ ចំនុចពិសេសដែលធ្វើឲ្យ Zara មានភាពល្បីល្បាញនោះ គឺគំនិតច្នៃប្រឌិតរបស់អ្នកច្នៃម៉ូដ ដោយបានរចនារួមបញ្ចូលគ្នា រវាងបែបបទជីវិតប្រចាំថ្ងៃ និងភាពទំនើបទាន់សម័យ ដែលត្រូវបានរំលេចចេញ តាមរយៈម៉ូដថ្មីទាន់សម័យជានិច្ច ជាពិសេសការបញ្ចេញ Collection ថ្មីៗទៅតាមរដូវកាល។ ទាំងនេះ គឺជាមូលហេតុនៃភាពល្បីល្បាញ ដែលធ្វើឱ្យអតិថិជនទូទាំងពិភពលោកស្គាល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើប្រេនមួយនេះ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលបើកសម្ពោធនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏នឹងមានកម្មវិធីពិសេសៗជាច្រើន ដើម្បីឲ្យអតិថិជនមិនត្រឹមតែអាចរីករាយ ក្នុងការទិញទំនិញម៉ាកល្បីៗ ពីក្រៅប្រទេសទេ ថែមទាំងអាចកម្សាន្តសប្បាយ ទ្វេដងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទៀតផង!

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគ ទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួន បើកដំណើរការផ្សារទំនើបធំៗ ជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញជាដើម ដើម្បីឈានមុខគេ ក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

បើចង់ដឹងពត៍មានបន្ថែម ពីការបើកសម្ភោព របស់ហាងសម្លៀកបំពាក់ Zara ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមតាមដានលើទំព័រហ្វេសប៊ុក៖

  • https://facebook.com/chipmong271megamall/

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com

Most Popular

To Top