កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឺកនាំកំពូលៗរបស់ហុងដាដូចជា
ក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី Asian Honda Motor Co., Ltd. ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាតេ្នយ៏ Honda R&D of Southeast Asia Co., Ltd. ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី N. C. X. Co., Ltd.
ក្នុងកម្មវិធីនេះក៏មានការបកស្រាយពន្យល់បន្ថែមពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ PGM-FI កាន់តែស៊ីជម្រៅ
លើសពីនេះក៏មានជាការឆ្លើយនូវសំនួរពីខាងសារព័ត៌មាន ជាមួយនឹងការជិះសាកល្បងផ្ទាល់ដើម្បីឲ្យដឹងពីគុណភាពពិតៗរបស់ហុងដាឌ្រីម។
លោកបេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុនអិនស៊ីអិច បានលើកឡើងថា ម៉ូតូហុងដា Dream ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ពីមួយជំនាន់ទៅមួយជំនាន់ ហើយការអភិវឌ្ឍនេះបានបំពេញបន្ថែមចំពោះ ក្តីស្រមៃរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ។ ភាពលេចធ្លោរ តម្លៃ និងថាមពលនៃក្តីស្រមៃ (The Power of Dream) បានក្លាយជានិមិត្តសញ្ញានៃសមិទ្ធិផលជោគជ័យ / ដែលតំណាងឱ្យ តម្លៃ និងមោទកភាពនៃជីវិត ។
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុតជាច្រើនទស្សវត្តន៍ណាស់មកហើយ តែងតែដក់ជាប់ក្នុងក្រអៅ បេះដូងរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា គ្រប់ជំនាន់។ ហើយនៅតែឈរក្នុងកំពូលតារាងលេខ១ ក្នុងការលក់ ជាប់គ្នារហូត ជាង 30 ឆ្នាំ។ ដែលការលក់សរុបនៃម៉ូដែលនេះមានចំនួនរហូតទៅដល់ 3,164,967 គ្រឿង បើគិតមកត្រឹមថ្ងៃនេះ។
ក្រុមការងារខាងសិក្សានិងអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុនហុងដាតែងតែផ្តល់អតិភាពក្នុងការទទួលយកមតិយោបល់របស់អតិថិជន ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើង ដោយអមមកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត / ដែលមានដូចជាប្រព័ន្ធម៉ាស៊ីន PGM-FI ដែល ជាបច្ចេកវិទ្យាពី Honda Global / ដើម្បីបង្កើតផលិតផលដែលត្រូវតាមតម្រូវការ និងធ្វើអោយក្លាយជាម៉ាកយីហោយាន្តយន្តដែលល្បីបំផុត។
89% នៃបណ្តាប្រទេសក្នុងអាស៊ានបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន ប៊ិចសាំង PGM-FI រួចមកហើយ / ហើយប្រទេសមួយចំនួនដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី បានប្រើប្រាស់ម៉ាស៊ីន PGM-FI យ៉ាងពេញលេញ100%សម្រាប់គ្រប់ម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។ សម្រាប់ប្រទេសកម្ពុជា ឥឡូវនេះយើងបានប្រើប្រាស់ ប្រព័ន្ធម៉ាស៊ីន PGM-FI នេះ បានរហូតទៅដល់ 92% នៃម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។
ក្រុមហ៊ុន Honda បានប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនប៊ិចសាំង PGM-FI នេះ ដើម្បីផ្តល់ជូននូវដំណើរការម៉ាស៊ីនអោយកាន់តែប្រសើរ / ពន្យារភាពធន់របស់ម៉ាស៊ីនអោយប្រើប្រាស់បានកាន់តែយួរ / ធ្វើអោយការប្រើប្រាស់ប្រេងសាំងសន្សំសំចៃជាងមុន / ហើយសំខាន់បំផុតគឺអនុឡោមតាមគោលនយោបាយបរិស្ថានរបស់ប្រទេសកម្ពុជា នៃបទប្បញ្ញត្តិអំពីការបំភាយឧស្ម័ន Euro3 ដែលបានន័យថា ជួយរក្សាកំរិតជាតិពុល/ឬកាត់បន្ថយ ឧស្ម័ន្មកាបូន ក្នុងបរិយាកាស។
ជាពិសេស Honda Dream ស៊េរីថ្មី ដែលបំពាក់ដោយ ម៉ាស៊ីនប៊ិចសាំងនេះ អាចសន្សំសំចៃសាំងបានប្រសើរជាង ម៉ាស៊ីនប៊េនសាំងរហូតដល់ទៅ 10% ។ សន្សំសំចៃបានច្រើន និងល្អបំផុត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយនឹងប្រព័ន្ធម៉ាស៊ីនប៊ិចសាំង ដែលបំពាក់នៅលើម៉ូដែលហុងដាឌ្រីមថ្មីនេះ អាចអោយអ្នកបើកបរជិះពីចំនុច 0 ទៅ 200 ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 12.7 វិនាទីតែប៉ុណ្ណោះ។ ចំនែកឯ ល្បឿនអតិបរមារវិញ អាចបើកបានរហូរដល់ 96 គីឡូក្នុងមួយម៉ោង ។ ទាំងសន្ទុះម៉ាស៊ីន និង ល្បឿនអតិបរមា គឺមានសមត្ថភាព ល្អប្រសើរជាងម៉ាស៊ីនប៊េនសាំង ។
សំនួរចម្លើយកំឡុងសន្និសីទសារព័ត៌មាន
ការជិះសាកល្បងផ្ទាល់ហុងដាឌ្រីមបន្ទាប់ពីសិន្និសីទសារព័ត៌មាន សាកល្បងពី អនុភាពម៉ាស៊ីន សំទុះ និងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ហុងដាឌ្រីម