ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា នឹងរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ (2024 Annual General Meeting & Election for 5th Mandate Board of Directors)” ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហស្ថាបនិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ទិវាដ៏ធំអស្ចារ្យមួយនេះក៏នឹងប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំទី១២ នៃការកកើតសមាគមសហគ្រិនស្ត្រីកម្ពុជា ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងផែនការទិសដៅបន្តឆ្នាំ២០២៤ ដែលនឹងមានការចូលរួមពីបណ្ដាសមាជិការបស់សមាគមទាំងថ្នាក់ជាតិ និងទាំង៥សាខា មានដូចជាសមាគមសហគ្រិនស្ត្រីខេត្តសៀមរៀប សមាគមសហគ្រិនស្ត្រីខេត្តបាត់ដំបង សមាគមសហគ្រិនស្ត្រីខេត្តកំពង់ធំ សមាគមសហគ្រិនស្ត្រីខេត្តរតនគិរី និងសមាគមសហគ្រិនស្ត្រីខេត្តកោះកុង។

នៅក្នុងទិវានេះ ក៏នឹងមានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀត ដែលជាស្នាដៃរបស់សហគ្រិនស្ត្រីនៃប្រទេសកម្ពុជា។
ចូលរួមចុះឈ្មោះកម្មវិធីតាមរយ:តំណភ្ចាប់៖ https://forms.gle/uikLR7iWYatmXqjt6




