ភ្នំពេញ៖ ហូរដូចបាក់ទំនប់! ក្រុមហ៊ុនយក្សនៅកម្ពុជា ឧបត្ថម្ភកើនឡើងឥតឈប់ឈរពីថវិកា ៥ម៉ឺន រហូតដល់ ៥០ ម៉ឺនដុល្លារ ហើយបន្តចែកទឹកពិសាកម្ពុជា ១៦ ម៉ឺនដប និងឆ័ត្រ ៥ ពាន់ដើម ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ ក្រុមហ៊ុនមួយនេះ ត្រូវបានប្រជាពលរដ្ឋគ្រប់គ្នា នៅទូទាំងប្រទេសកម្ពុជា ជឿជាក់លើគ្រប់គុណភាពផលិតផល និងសេវាកម្ម គឺក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ របស់ ខ្មែរ ប៊ែវើរីជីស។
គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង មានពាណិជ្ជកម្មជាច្រើន នៅក្នុងវិស័យធំៗនៅកម្ពុជា តែងតែចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយ ខ្មែរ» និងតែងតែចូលរួមជាសកម្ម ជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញ លើគ្រប់វិស័យជាពិសេស គឺវិស័យកីឡា ដើម្បីជំរុញឱ្យប្អូនៗងាកមកចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសវាងពីការប្រើប្រាស់គ្រឿងញៀនទាំងអស់គ្នា៕







