ភ្នំពេញ៖ កម្ពុជាដើម្បីកម្ពុជា «រួមគ្នាកាត់បន្ថយកម្ដៅ ដើម្បីសិស្សានុសិស្សកម្ពុជា» ជាយុទ្ធនាការ ដែលផ្តួចផ្តើមឡើងដោយ ទឹកពិសាកម្ពុជា នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ក្នុងអំឡុងពេលនៃការកើនឡើងកម្ដៅផែនដីនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះចែកផ្ទាល់នូវ ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាដង្កោ, អនុវិទ្យាល័យ ដង្កោ, សាលាបឋមសិក្សា ជើងឯក, និងសាលាបឋមសិក្សា អូហ្គុរ៉ាត្រគៀត។
លើសពីការចែក ទឹកពិសាកម្ពុជា នេះដែរ ខ្មែរ ប៊ែវើរីជីស ក៏បានយកឡានទឹក ចុះបាញ់ទឹកនៅក្នុងបរិវេណសាលា និងនៅលើដំបូលអគារ ដើម្បីកាត់បន្ថយកម្ដៅផងដែរ ព្រមទាំងចែកធុងសំរាម ដើម្បីឱ្យបរិវេនសាលាស្អាត និងមានរបៀបរៀបរយ។
គួបញ្ជាក់ផងដែរថា ទឹកពិសាកម្ពុជា ទើបតែផ្លាស់ប្ដូររូបរាងថ្មី មានភាពទាក់ទាញ និងលេចធ្លោតាមរយៈការចនាដបរំលេចនូវក្បាច់រចនាខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិ ដែលធ្វើឱ្យអតិថិជនមានមោទនភាព ទៅលើផលិតផលខ្មែរ «Made in Cambodia» គុណភាពស្តង់ដារពិភពលោក។
ទឹកពិសាកម្ពុជា បានឆ្លងកាត់នូវការបន្សុទ្ធជាមួយនឹងបច្ចេកវិទ្យា SMART TRIPLE FILTER ដែលជាបច្ចេកវិទ្យាចុងក្រោយ ទំនើប និងល្អបំផុតពីអាល្លឺម៉ង់ ដោយបំពាក់នូវឧបករណ៍វាស់ស្ទង់ដោយស្វ័យប្រវត្តិ ដែលមិនអនុញ្ញាតឱ្យទឹកច្រកចូលទៅក្នុងដបដោយខុសស្តង់ដារ។ ទឹកពិសាកម្ពុជា មានកម្រិត pH ល្អបំផុត និងជាទឹកពិសាគុណភាពខ្ពស់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង ចលនាសាច់ដុំ ជួយប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា។
ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!