Event

១២០០០ដុល្លារ ប្រកួតយកជើងឯកខ្សែក្រវាត់ វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១២ ឧសភា «សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស»

ភ្នំពេញ៖ ទឹកប្រាក់សរុបជិត ២លានដុល្លារ ភេសជ្ជៈប៉ូវកម្លាំង វើក បានចំណាយក្នុងការរៀបចំមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រដូវកាលទី៣ ដែលបានឈានមកដល់វគ្គផ្ដាច់ច់ព្រ័ត្រហើយ ជាមួយនឹងប្រាក់រង្វាន់សរុប១០៨,០០០,០០០ រៀល។ សប្ដាហ៍ចុងក្រោយនេះ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស កាន់តែកក្រើក រញ្ជួយដល់អ្នកគាំទ្រគុនខ្មែរ ជាពិសេសដល់អ្នកនៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។

ដោយឆ្លងកាត់ការប្រកួត​ អស់រយៈពេលជាច្រើនសប្ដាហ៍ និងច្រើនប្រកួតកន្លងមក សប្ដាហ៍ផ្ដាច់ព្រ័ត្រនេះនឹងមានការប្រកួតគូពិសេស ដណ្ដើមខ្សែក្រវាត់រវាងកីឡាករ ចាន់ សំអាត និងកីឡាករ ធី វ៉ារិទ្ធ ហើយកីឡាករដែលឈ្នះ នឹងទទួលបានខ្សែក្រវាត់អន្តរជាតិ IPCC ជាមួយនឹងរង្វាន់ទឹកប្រាក់ ៤៨,០០០,០០០ រៀល សម្រាប់កីឡាករលេខ២ នឹងទទួលបានរង្វាន់ទឹកប្រាក់ ២៤,០០០,០០០ រៀល។ ចំពោះកីឡាករលេខ៣ នឹងទទួលបានរង្វាន់ទឹកប្រាក់ ១២,០០០,០០០ រៀល និងកីឡាករលេខ៤ នឹងទទួលបានរង្វាន់ទឹកប្រាក់ ៨,០០០,០០០ រៀល។ ដោយឡែក ចំពោះកីឡាករពីលេខ ៥ដល់លេខ៨ នឹងទួលបានរង្វាន់ទឹកប្រាក់ក្នុងម្នាក់ ៤,០០០,០០០ រៀល។

គួរបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រដូវកាលទី៣ ឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះបាន គឺដោយសារតែមានការ ជ្រោមជ្រែង លើកស្ទួយ និងឧបត្ថម្ភផ្ដាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលមានឆន្ទៈ និងទស្សនវិស័យវែងឆ្ងាយ គិតគូរដល់ការអភិវឌ្ឍ វិស័យកីឡាជាច្រើននៅកម្ពុជា ជាពិសេសគឺវិស័យកីឡាគុនខ្មែរនេះតែម្ដង ដោយ ខ្មែរ ប៊ែវើរីជីស ចំណាយជាង១០លានដុល្លារ ដើម្បីឧបត្ថម្ភ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ចំនួន៣រដូវកាល សម្រាប់នាំគុនខ្មែរដើរជុំវិញខេត្តក្រុងទូទាំងប្រទេស។ នេះមិនគិតពីចំណាយលើការឧបត្ថម្ភ លើការប្រកួតគុនខ្មែរថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀតកន្លងមកទេ។

កាន់តែអស្ចារ្យ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ Tour Concert នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ ពីផលិតកម្ម ថោន ជាច្រើនរូប។
ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរ ដោយសេរីទាំងអស់គ្នា នៅទីតាំងដីឡូតិ៍បុរី ភូមិសួង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ និង១២ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧យប់តទៅ ឬទស្សនាការផ្សាយផ្ទាល់តាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។
WURKZ បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top