ព្រឹត្តិការណ៍

ឥណ្ឌាបើកទ្វារសាលាកង ទ័ពជាលើកដំបូង សម្រាប់ស្រ្តី

ប្រកួតញូដេលី៖ កងទ័ពឥណ្ឌាកាលពីលើកមុន បានលើកឡើងពីកង្វល់ប្រតិបត្តិការ និងការខ្វះខាតខាងដឹកនាំសាស្ត្រ សម្រាប់រក្សាស្ត្រី ចេញពីតួនាទីប្រយុទ្ធ។ កងទ័ពអាកាសឥណ្ឌា បានអនុញ្ញាតឱ្យស្ត្រី កាន់កាប់តំណែង អ្នកប្រយុទ្ធក្នុងឆ្នាំ ២០១៦ និងបានដឹកនាំសម្រាប់អ្នកបើកបរ យន្តហោះចម្បាំងជាស្ត្រី។ ជាមួយនោះដែរ កងទ័ពជើងទឹកឥណ្ឌា ក៏កំពុងពិចារណាលើគំនិត នៃការដាក់ពង្រាយស្ត្រី នៅលើនាវាចម្បាំងផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានផ្តល់ការចូលទៅកាន់ ការទទួលស្គាល់ក្មេងស្រី នៅក្នុងសាលាកងទ័ព នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការចូលរួម កាន់តែច្រើនរបស់ស្ត្រី នៅក្នុងកងកម្លាំងប្រដាប់អាវុធ។

លោករដ្ឋមន្រ្តីបានបង្ហាញ​ អំពីព្រួយបារម្ភផ្ទាល់ អំពីសិទ្ធិអំណាចដើម្បីធានា ឱ្យមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងបុគ្គលិកស្រីគ្រប់គ្រាន់ នៅក្នុងសាលារៀន Sainik (កងទ័ព) សម្រាប់ការអនុវត្តសេចក្តីណែនាំដោយរលូន។

ការចូលរៀនរបស់ក្មេងស្រី នៅសាលា Sainik នឹងចាប់ផ្តើមពីឆ្នាំសិក្សា ២០២១-២២ ក្នុងលក្ខណៈជាដំណាក់កាល។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីគម្រោងសាកល្បងជោគជ័យ ដែលចាប់ផ្តើមដោយក្រសួងការពារជាតិ សម្រាប់ការទទួលយកក្មេងស្រី នៅសាលា Sainik នៅភាគឦសាន រដ្ឋ Mizoram កាលពី ២ ឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top