ព្រឹត្តិការណ៍

ពលរដ្ឋអង់គ្លេសនឹង កើនឡើងដល់ ៧០លាននាក់ ក្នុងមួយទសវត្សក្រោយ

ទីក្រុងឡុង:ទីភ្នាក់ងារ ចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃចន្ទទី២១ខែតុលានេះបានឲ្យដឹងថាសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើង ដោយការិយាល័យស្ថិតិជាតិ (ONS)បានបញ្ជាក់ថា ចំនួនប្រជាជននៃ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងកើនដល់ជិត៧០លាននាក់នៅឆ្នាំ២០២៨ដោយក្នុងនោះ ភាគច្រើនគឺជាអន្តោប្រវេស។

ក្នុងនោះដែររបាយការណ៍ ដដែលបានបញ្ជាក់ទៀតថាចំនួន ប្រជាជនត្រូវបានគេព្យាករថា នឹងកើនឡើង ៣ លានឬ ៤,៥ ភាគរយពីការប៉ាន់ស្មាន ៦៦,៤ លាននាក់ នៅពាក់កណ្តាលឆ្នាំ ២០១៨ ដល់ ៦៩,៤ លាននាក់នៅពាក់កណ្តាលឆ្នាំ ២០២៨ ។

ONSបានបញ្ជាក់ ទៀតថា ប្រជាជនអង់គ្លេសទំនងជានឹងកើនឡើង យ៉ាងលឿនប្រមាណជា ៥ ភាគរយនៅពាក់កណ្តាល ឆ្នាំ ២០១៨ និងពាក់កណ្តាលឆ្នាំ ២០២៨ ដល់ ៥៨,៨ លាននាក់បើប្រៀបធៀបនឹង ៣,៧ ភាគរយខណៈដែលប្រទេសអៀរឡង់ ខាងជើងដែលស្ថិតនៅក្នុងចក្រភពអង់គ្លេស ផងដែរនោះនឹងមានកំណើនប្រមាណ ជា២លាននាក់ ឬត្រូវជា១,៨ ភាគរយ៕
ប្រែសម្រួល:ស៊ុនលី

Most Popular

To Top