ព្រឹត្តិការណ៍

ធ្វើផ្ទះ៥ឆ្នាំហើយ ទើបសង់រួច​ ពេល​ត្រូវរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក


បន្ទាយមានជ័យ៖ អ្នកម៉ៅការសំណង់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សៅ ចាន់ធូ មានសំណាងត្រូវរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីយប់ថ្ងៃទី១៥ ខែតុលានេះ ល្មមនឹងអាចធ្វើឲ្យលោក សម្រេចការសាងសង់លំនៅឋាន ដែលធ្វើអស់រយៈពេល ៥ឆ្នាំហើយ បានដោយជោគជ័យ។

លោកបានរៀបរាប់ថា នៅម៉ោងប្រហែល៨យប់ កូនលោកបានទិញវើក WURKZ មក៤កំប៉ុង ព្រោះគេទើបចេញពីធ្វើការហត់នឿយ។ គ្រាន់តែគាស់កំប៉ុងទីមួយ ក៏ឃើញថាត្រូវរង្វាន់។

លោក ចាន់ធូ បានឱ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំអរអើយអរ ព្រោះកំពុងតែខ្វះលុយធ្វើផ្ទះយូរឆ្នាំហើយ។ ផ្ទះខ្ញុំគ្រាន់តែធ្វើអស់៥ឆ្នាំហើយ។ ធ្វើបានម្តងបន្តិចៗ ចេះតែទ្រាំៗទៅ ធ្វើម៉េចអត់មានលុយធ្វើឱ្យហើយ។ មានតែចំណេះធ្វើ តែអត់មានលុយក៏មិនដឹងធ្វើម៉េច។ ពេលនេះមានលុយគ្រប់ហើយ។ ផ្ទះដែលខ្ញុំខំធ្វើដោយខ្លួនឯងនេះ នឹងធ្វើរួចឆាប់ៗនេះហើយ។ ខ្ញុំក៏នឹងទុកលុយខ្លះ សល់ពីការត្រូវរង្វាន់នេះឱ្យកូនខ្ញុំ ដែលគេចង់បើកលក់ ចាប់ហួយនៅផ្សារ ព្រោះស៊ីឈ្នួលគេយូរឆ្នាំហើយ វាគួរដល់ពេលយើងមានមុខរបរ សមគួរខ្លួនឯងម្តង»៕



Most Popular

To Top