ព្រឹត្តិការណ៍

អាមេរិកដកទ័ព ពីរពាន់នាក់ ស្ងាត់ៗ ពីអាហ្វហ្គានីស្ថាន

បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានកាត់បន្ថយទំហំ នៃកងកម្លាំងប្រយុទ្ធរបស់ខ្លួន នៅប្រទេសអាហ្វហ្គានីស្ថាន ចំនួន២.០០០នាក់ បើទោះជាមិនទាន់មាន កិច្ចព្រមព្រៀងសន្តិភាព ពេញលេញ ជាមួយនឹងពួកឧទ្ទាម តាលីបង់ក៏ដោយ។

លោកឧត្តមសេនីយ៍ Austin Miller ជាមេបញ្ជាការ នៃកងកម្លាំង សហរដ្ឋអាមេរិកនិងណាតូ ប្រចាំនៅប្រែស អាហ្វហ្គានីស្ថាន បានមានប្រសាសន៍ នៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ១២.០០០នាក់នៅប្រទេស អាហ្វហ្គានីស្ថាន ហើយស្របពេលដែល មន្ត្រីអាហ្វហ្គានីស្ថាននានា មិននិយាយអំពី ការបន្ថយចំនួនទ័ពនោះ មន្ត្រីមួយរូបបានប្រាប់ថា រដ្ឋាភិបាលទើបបានអនុម័ត យល់ព្រម ចំពោះការដកកងទ័ព បច្ចុប្បន្ននេះ។

យោងតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា សហរដ្ឋអាមេរិកមាន ផែនការបន្ថយវត្តកងទ័ពរបស់ខ្លួន ឲ្យនៅសល់តែ៨.៦០០នាក់ នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-តាលីបង់ ដែលនៅទីបញ្ចប់ត្រូវបាន លុបចោលវិញ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top