សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសនេះបានសាកល្បងគ្រាប់រ៉ុក្កែតខ្នាតធំដ៏ជោគជ័យមួយកាលពីថ្ងៃមុន ដោយបន្ថែមថាខ្លួនបានផ្ទៀងផ្ទាត់ភាពល្អឥតខ្ចោះនៃប្រព័ន្ធអាវុធ។
កាលពីថ្ងៃព្រហស្បតិ៍យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ពីតំបន់ភាគខាងលិចរបស់ខ្លួនឆ្ពោះទៅសមុទ្រខាងកើតដោយថា មីស៊ីលទាំងពីរបានហោះប្រហែល ៣៧០ គីឡូម៉ែត្រ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា“ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានទទួលជោគជ័យក្នុងការបាញ់សាកល្បងកាំជ្រួចមីស៊ីលបាលីស្ទិកធំៗ ជាច្រើនទៀតនៅរសៀលថ្ងៃព្រហស្បតិ៍នេះ”៕ដោយ ឈូក បូរ៉ា