ព្រឹត្តិការណ៍

តើវៀតណាម មានយន្តហោះ ឧទ្ធម្ភាគចក្រ និងកប៉ាល់ប៉ុន្មានគ្រឿង ដែលសមជាប្រទេសយោធា ខ្លាំងបំផុតទី២ បន្ទាប់ពីឥណ្ឌូនេស៊ី

បរទេស៖ បើយោងតាមចំណាត់ថ្នាក់របស់គេហទំព័រ Global Firepower របស់សហរដ្ឋអាមេរិក បានផ្សាយថា ប្រទេសវៀតណាមមានយោធាដែលមានឥទ្ធិពលបំផុតទី ២៣ នៅលើពិភពលោក។ យោងតាមតារាងចំណាត់ថ្នាក់កម្លាំងយោធាឆ្នាំ ២០១៩ គឺប្រទេសនេះបានធ្លាក់ចុះចំនួន ៣ថ្នាក់ ពីឆ្នាំមុន ប៉ុន្តែនៅតែស្ថិតក្នុងលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា Global Firepowerគឺជាគេហទំព័រយោធាមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលវាយតម្លៃអំណាចយោធានៃប្រទេសនានានៅជុំវិញពិភពលោក។

របាយការណ៍នេះបាននិយាយថា ប្រទេសវៀតណាមមានយន្តហោះសរុបចំនួន ៣១៨ គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ ១៤០ គ្រឿង បានដាក់ចំណាត់ថ្នាក់ទី ៣៣ ក្នុងប្រភេទនេះ ខណៈកម្លាំងរថក្រោះប្រយុទ្ធមានចំនួន ២,៥៧៥ គ្រឿង ជាប់ចំណាត់ថ្នាក់ទី ១០ ។

កម្លាំងទ័ពជើងទឹករបស់វៀតណាមដែលមានកប៉ាល់ចំនួន ៦៥ គ្រឿង បានដាក់វានៅចំណាត់ថ្នាក់ទី ៣៦ ។ ប្រទេសកូរ៉េខាងជើងឈរនៅលើកំពូលតារាងដោយមាននាវាចំនួន ៩៦៧ គ្រឿង។

ប្រទេសវៀតណាមមានបុគ្គលិកយោធាប្រមាណ ៥,៤ លាននាក់ ដោយមានប្រជាជន ១,៦៥ លាននាក់ មានអាយុចូលបម្រើយោធាជារៀងរាល់ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top