ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ យន្ដហោះឈ្លបយកការណ៍នេះអាចហោះលឿនជាង និងខ្ពស់ជាងយន្ដហោះណាទាំងអស់ក្នុងពិភពលោក ហើយរយៈពេល ៥៥ឆ្នាំក្រោយមក វានៅតែមានសមត្ថភាពខ្លាំងគ្មានគូប្រៀបដដែល។

យន្ដហោះ The Lockheed SR-71 ដែលផលិតឡើងដោយសម្ងាត់ក្នុងឆ្នាំ ១៩៥០ អាចហោះលឿនជាងមីស៊ីល និងខ្ពស់បំផុតជិតដល់ចុងបំផុតនៃអាកាស។ រហូតមកទល់សព្វថ្ងៃនេះ វានៅតែរក្សាកំណត់ត្រាហោះហើរក្នុងរយៈកម្ពស់ខ្ពស់ជាងគេបំផុត និងលឿនជាងគេបំផុតក្នុងចំណោមយន្ដហោះដែលមិនប្រើម៉ាស៊ីនរ៉ុក្កែត។ យន្ដហោះនេះ ជាផ្នែកមួយនៃបណ្ដាញយន្ដហោះចារកម្មដែលបង្កើតឡើងដើម្បីចូលទៅកាន់ទឹកដីសត្រូវ ដោយមិនឲ្យសត្រូវចាប់បាន និងបាញ់ទម្លាក់នោះទេ។

គួរបញ្ជាក់ថា យន្ដហោះនេះអាចហោះខ្ពស់បំផុតក្នុងរយៈកម្ពស់ជាង ២៧ ០០០ម៉ែត្រលើអាកាស និងល្បឿនលឿនបំផុត ៣ ៥២៩គីឡូម៉ែត្រក្នុងមួយម៉ោង៕





ប្រភព៖Sabay
