ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី៦៦ (១៩៥៣-២០១៩) ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩ លោក ឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមការងារ រួមទាំងកសិករ បានរៀបចំកម្មវិធី ពិសារអំបុកកម្ពុជា សន្តិភាព ៩វិច្ឆិកា ២០១៩ នាវាលស្រែមួយកន្លែង របស់កសិករដោយផ្ទាល់ ក្នុងខេត្តកោះកុង ។
ក្នុងឱកាសនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ថ្ងៃ៩ វិច្ឆិកា ២០១៩នេះ ក្រៅតែពីអបអរសាទរ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន ក្នុងប្រទេសកម្ពុជា ក៏បានជួបជុំគ្នា ពិសារអំបុកកម្ពុជាសន្តិភាព ប្រកបដោយបរិយាកាស សប្បាយរីករាយ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ និងមានអត្ថន័យ ដ៏វិសេសវិសាល របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។ ដើម្បីចូលរួមរីករាយ ក្នុងកម្មវិធីនេះ នាវេលាជិតថ្ងៃត្រង់ ថ្ងៃ៩ វិច្ឆិកា២០១៩ លោកឧកញ៉ា ក៏បានដឹកនាំក្រុមការងារ រៀបចំពិសារ អំបុកកម្ពុជា សន្តិភាព ៩វិច្ឆិកា ២០១៩ នៅវាលស្រែមួយកន្លែង របស់កសិករដោយផ្ទាល់ នៅក្នុងខេត្តកោះកុង ៕






