ព្រឹត្តិការណ៍

អាល្លឺម៉ង់ ព្រមានបារាំងចំពោះការ ធ្វើឲ្យអាប់ឱនសម្ព័ន្ធភាព សន្តិសុខណាតូ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃអាទិត្យបានព្រមានធ្វើការប្រឆាំង នឹងការធ្វើឲ្យធ្លាក់ចុះអន់ថយដល់សម្ពន្ធភាពណាតូ នៅក្នុងដំណើរឆ្លើយតបដ៏ ខ្លាំងក្លាបំផុតរបស់ទីក្រុងប៊ែកឡាំង ចំពោះការថ្លែងរបស់ប្រធានាធិបតីបារាំង លោកEmmanuel Macron ស្តីពីសម្ពន្ធភាពសន្តិសុខ។ 

លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អ្នកសេដ្ឋកិច្ចនៅសប្ដាហ៍នេះថា អង្គការណាតូកំពុងតែជួបប្រទះ ឆ្លងកាត់នូវការស្លាប់ខួរក្បាល់ ដោយលោកលើកឡើងពីកង្វះខាត ការសម្របសម្រួលគ្នា និងភាពមិនអាចស្មានដឹងជាមុនរបស់អាមេរិក នៅក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកក៏បាន បង្ហាញនូវមន្ទិលសង្ស័យផងដែរ ស្តីពីភាសិតសន្តិសុខ របស់សម្ពន្ធមិត្តដឹកនាំដោយអាមេរិកថា ការវាយប្រហារលើសម្ពន្ធមិត្តតែមួយ នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារលើទាំងអស់គ្នា។ 

នៅក្នុងអត្ថបទមួយដែល ចេញផ្សាយដោយទស្សនាវដ្តី លោក Der Spiegel បានមានប្រសាសន៍យ៉ាងដូច្នេះថា “វានឹងជាកំហុសឆ្គងមួយ ប្រសិនបើយើង ធ្វើឲ្យអាប់ឱនដល់អង្គការណាតូ ហើយគ្មានសហរដ្ឋអាមេរិក អាល្លឺម៉ង់ ឬក៏អឺរ៉ុបណា នឹងអាចការពារខ្លួនឯងយ៉ាង មានប្រសិទ្ធភាពនោះឡើយ”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

Most Popular

To Top