ព្រឹត្តិការណ៍

ទន្លេនីលហូរទៅខាងជើងអស់រយៈពេល៣០លានឆ្នាំ៖ ថ្មខ្សែក្រវ៉ាត់ Conveyorបង្កើតជាភ្នំអេត្យូពី រក្សា “ទន្លេនៃជីវិត” នៅលើផ្លូវនៃអេហ្ស៊ីបជាជាងផ្លូវឡូជីខលទៅកាន់អាត្លង់ទិច

អេហ្ស៊ីប៖ទន្លេនីលត្រូវបានជនជាតិអេស៊ីបបុរាណចាត់ទុកជាប្រភពនៃជីវិត ដោយសារតែទន្លេនីល – ទន្លេវែងបំផុតនៅទ្វីបអាហ្វ្រិកដែលហូរឆ្ពោះទៅតាមទិសដៅនៅភាគខាងជើងមិនគួរឲ្យជឿសម្រាប់ប្រទេសអេត្យូពីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


ក្រឡេកទៅមើលផែនទីមួយប្រហែលជាងឿងឆ្ងល់ថា ហេតុអ្វីបានជាទឹកទន្លេមិនហូរខាងកើតឆ្ពោះទៅសមុទ្រក្រហមនៅក្បែរនោះ ខណៈពេលដែលអ្នកភូគព្ភវិទូបានជឿថា វាធ្លាប់ហូរខាងលិចទៅសមុទ្រអាត្លង់ទិក។ របកគំហើញនៃល្បាប់បុរាណនៅក្រោមដែនដីសណ្តរនីលបានមកពីប្រភពរបស់ប៊្លុកណលនៅប្រទេសអេត្យូពីបង្ហាញថា វាត្រូវបានបង្កើតឡើងនៅខាងជើងអស់រយៈពេល ៣០ លានឆ្នាំហើយ។


ភូគព្ភវិទូបានរកឃើញថា “ ខ្សែក្រវ៉ាត់ដឹកជញ្ជូនមួយ”ដែលកំពុងកើនឡើងនៅក្រោមសំបកផែនដីបានចាប់ផ្តើមជំរុញតំបន់ខ្ពង់រាបអេត្យូពីកាលពី ៣០ លានឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះសំបកនៅក្រោមប្រទេសអេហ្ស៊ីបកំពុងលិចចុះ និងបង្កើតជាជម្រាលទន់ភ្លន់ដែលដឹកនាំទន្លេនីលតាមបណ្តោយខាងជើង។


ប្រសិនបើរឿងនេះមិនត្រូវបានបង្កើតទេសណ្ឋានដីរបស់ទ្វីបអាហ្រ្វិកនឹងបានបង្ហូរទឹកពីនីលឆ្ពោះទៅខាងលិចអាត្លង់ទិចដែលផ្លាស់ប្តូរទិសដៅនៃអរិយធម៌ក្នុងតំបន់៕ដោយ៖លី ភីលីព

Most Popular

To Top