ព្រឹត្តិការណ៍

រុស្ស៊ីនិយាយថា ឥណ្ឌាពន្យាពេលចុះហត្ថលេខា កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ

បរទេស៖ ប្រធានក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ បានពន្យាពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង របស់ក្រុមហ៊ុនមួយ សម្រាប់ការទិញយក ឧទ្ធម្ភាគចក្រចំនួន១៤០គ្រឿង បើទោះជាមានការផ្តល់ ឲ្យនូវព័ត៌មានទាំងអស់ហើយក៏ដោយ។

លោក Andrey Boginsky ជានាយកប្រតិបត្តិក្រុមហ៊ុននោះ ក៏បានមានប្រសាសន៍ផង ដែរថា វានឹងផ្តល់ប្រយោជន៍ដល់ប្រទេសឥណ្ឌា ប្រសិនបើការបញ្ជាទិញឧទ្ធម្ភាគចក្រ ជាង១០០គ្រឿង សម្រាប់ទ័ពជើងទឹកឥណ្ឌា អាចត្រូវបានរួមបញ្ចូលគ្នា ជាមួយ ឧទ្ធម្ភាគចក្រចំនួន១៤០គ្រឿង ដែលឥណ្ឌាសម្លឹងទិញសម្រាប់ទ័ពជើងគោក។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងឆ្នាំ២០១៥ ក្រោមកម្មវិធី “ផលិតក្នុងប្រទេសឥណ្ឌា” របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី សម្រាប់ការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រ KA 226T ចំនួន១៤០គ្រឿង ជាមួយប្រទេសរុស្ស៊ី ដើម្បីឲ្យបញ្ជូនមកឲ្យចំនួន៤០គ្រឿង ហើយចំនួននៅសេសសល់ នឹងត្រូវផ្គុំដំឡើងនិងផលិតនៅក្នុងប្រទេសឥណ្ឌា៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top