សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ក្រុងព្យុងយ៉ាង បានចុះផ្សាយនៅថ្ងៃច័ន្ទនេះថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានត្រួតពិនិត្យការហ្វឹកហាត់ចុះចតពីលើអាកាសដោយសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការត្រៀមធ្វេីសង្គ្រាមរបស់ប្រទេស។

“ការណែនាំនៅលើទីលាន” របស់លោកគីម ត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ឈប់សមយុទ្ធអាកាសក្នុងសម័យសង្គ្រាមរបស់ខ្លួន ដើម្បីលើកទឹកចិត្តប្រទេសកូរ៉េខាងជើង ឱ្យវិលត្រឡប់មកតុចរចាវិញ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថាលោកគីម ជុងអ៊ុន បានចុះពិនិត្យមើល“ ការបណ្តុះបណ្តាលការចុះចតពីលើអាកាសរបស់អង្គភាពរងរបស់កងទ័ពអាកាស និងប្រឆាំងយន្តហោះរបស់កងទ័ពប្រជាជនកូរ៉េ” ៕ដោយ ឈូក បូរ៉ា
